+855 16 757 168     samnob@keiladaily.com
KD Logo

កង្វះថវិការៀបចំ និងបញ្ហាកូវីដ១៩បង្ខំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់ឆ្នាំ២០២០ ត្រូវលើកពេល 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 126


ប្រធានគម្រោងរៀបចំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់ លោក ព្រំ រស្មី ថ្លែងប្រាប់នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០នេះថា លោកបានសម្រេចពន្យាពេលរៀបចំព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់នេះជាផ្លូវការហើយ ដោយត្រូវរង់ចាំនៅចុងឆ្នាំ ២០២០បន្តទៀត ។

កត្តាចំបងៗដែលបង្ខំឱ្យព្រឹត្តិការណ៍កីឡាតំបន់ភ្នំឱរ៉ាល់ខេត្តកពង់ស្ពឺនេះ ត្រូវបានពន្យាពេលរៀបចំ ក៏ព្រោះគណៈកម្មាការរៀចំការប្រកួតជាប់រវល់ភារៈកិច្ចផ្ទាល់ខ្លួន។ មួយវិញទៀត ដោយសារវិបិត្តសេដ្ឋកិច្ច ស្រប់ពេលការស្នើសុំការឧបត្ថមពីបណ្តាក្រុមហ៊ុននាន ក៏ពុំទាន់បានធ្វើបន្ត ឯកីឡាករ កីឡាការិនី ដែលត្រៀមចូលរួមប្រកួតប្រជែង ក៏នៅបារម្ភពីការឆ្លងមេរោគកូវីដ១៩ទៀត ដូច្នេះហើយទើបគណៈកម្មារៀបចំ សម្រេចពន្យាពេលបែបនេះ។


លោក ព្រំ រស្មី ពន្យល់ >។

គួររំឭកថា បើតាមគម្រោង ព្រឹត្តិការណ៍កីឡាភ្នំឱរ៉ាល់លើកដំបូងនេះ នឹងត្រូវរៀបចំអំឡុងខែឧសភាឆ្នាំ ២០២០នេះ។ ក្នុងគោលបំណងនៃការរៀបចំ គឺដើម្បីផ្សព្វផ្សាយ និងលើកស្ទួយពីវិស័យកីឡាទេសរចណ៍នៅកម្ពុជា ខណៈកីឡាច្រើនប្រភេទដូចជា ប្រណាំងរថយន្ត, ប្រណាំងម៉ូតូ និងកីឡារត់ប្រណាំង ក៏នឹងត្រូវដាក់ឱ្យប្រកួតប្រជែងផងដែរ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖