+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបន្តកសាងហេដ្ឋានរចនាសម្ព័ន្ធថ្មីបន្ថែមតាមខេត្តមួយចំនួនឆាប់ៗនេះ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 115

ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានប្រកាសថា សហព័ន្ធខ្មែរកីឡាហែលទឹក បាននឹងកំពុងស្វះស្វែងរកខេត្តចំនួនផ្សេងទៀតនាពេលឆាប់ៗខាងមុខនេះ ដើម្បីជួសជុល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធអាងហែលទឹកថ្មី ក្រោយសហព័ន្ធបានសាងសង់ និងជួសជុលអាងហែលទឹកទាំងស្តង់ដារខ្នាតតូច និងអន្តរជាតិ នៅខេត្ត-ក្រុងចំនួន៤ រួចរាល់ជាស្ថាពរហើយគិតត្រឹមឆ្នាំ២០២០នេះ។


ខេត្ត-ក្រុងទាំង៤ដែលទទួលបានអាងហែលទឹកមានដូចជា ៖ ខេត្តកណ្តាល បាត់ដំបង កំពង់ចាម និងរាជធានីភ្នំពេញ ។

ប្រមុខសហព័ន្ធដដែលបានអះអាងថា មូលហេតុនៃគម្រោងសាងសង់អាងហែលទឹកតាមបណ្តាខេត្តផ្សេងទៀតនេះ គឺដើម្បីទាក់ទាញយុវជន តាមបណ្តាខេត្តគោលដៅទាំងនោះឱ្យពួកងាមមកចូលរួមការហ្វឹកហាត់ កីឡានេះកាន់តែច្រើន។

ឯកឧត្តម ស៊ុន ចាន់ថុល រៀបរាប់ <<យើងបានសាងសង់អាងហែលទឹកនៅបាត់ដំបង នៅកំពង់ចាម នៅខេត្តកណ្តាលដែលជាអាងខ្នាតតូច និងអាងនៅមរតកតេជោ នៅអូឡាំពិកក ដែលស្ថិតនៅភ្នំពេញរួចរាល់ជាស្ថាបពរហើយ ចឹងទៅថ្ងៃមុខ យើងរំពឹងថា យើងនឹងប្រឹងឱ្យមានលទ្ធភាព អាចសងសង់អាងហែលទឹកថ្មីៗទៀតនៅខេត្តដទៃ ដើម្បីទាក់ទាញយុវជន និងនិស្សិតរបស់យើង នាំគ្នាចូលរួមហ្វឹកហាត់កីឡារបស់យើងនេះ>>


ក្រៅពីគម្រោងសាងស់ហេដ្ឋរចនាសម្ព័ន្ធនៅបណ្តាខេត្តមួយចំនួនបន្ថែម សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងឆ្នាំ២០២០នេះ ក៏បានអំពាវនាវដល់យុវជន និងនិស្សិតតាមបណ្តាខេត្ត-ក្រុងដែលទើបទទួលបានអាងហែលទឹក ចូលរួមហ្វឹហាត់ប្រភេទកីឡាមួយនេះឱ្យកាន់តែច្រើន ដ្បិតសហព័ន្ធ នឹងសហការជាមួយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមនឹងក្រសួងអប់រំ យុវជន និងកីឡា ដើម្បីសម្រួលដល់ការហ្វឹកហាត់នេះ ដោយពុំយកប្រាក់កម្រៃនោះទេ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖