+855 16 757 168     samnob@keiladaily.com
KD Logo

អាងហែលទឹកតម្លៃជាង២លានដុល្លារនៅបាត់ដំបងសាងសង់បាន៦០ភាគរយ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 100

គិតមកទល់សប្តាហ៍ទី២ក្នុងខែឧសភា ឆ្នាំ ២០២០នេះ អាងហែលទឹកស្ថិតនៅក្នុងសាកលវិទ្យាល័យបាត់ដំបង ខេត្តបាត់ដំបង ដែលគ្រោងចាយថវិកាសាងសង់ប្រមាណ២លានដុល្លារអាមរិក បានសម្រេចការសាងសង់ប្រមាណ៦០ភាគរយហើយ។


អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានឱ្យដឹងនាឱកាសចុះពិនិត្យការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី១៣ ឧសភានេះថា ការងារដែលសម្រេចបានធំៗមានដូចជា តួអាងទាំង៣ អាងលោត អាងហែល និងអាងកម្តៅសាច់ដុំ គឺបានលេចចេញជារូបរាងហើយ ខណៈប្រព័ន្ធទឹក ការបង្កប់ទុយោ គឺបានរួចរាល់ហើយដែរ។ ដូច្នេះការងារដែលសម្រេចបានទាំងមូលរួចរាល់៦០ភាគរយហើយ។


លោក ហែម គីរី លម្អិត "៖ ការងារដែលយើងសម្រេចបានក្នុងពេលនេះ គឺបានច្រើនយើង។ អ្វីធំៗដែលសម្រេចបានដូចជា តួអាងសម្រាប់លោត តួអាងសម្រាប់ហែល និងអាងសម្រាប់កម្តៅសាច់ដុំ គឺយើងបានធ្វើចេញជារូបរាងហើយ។ ការបង្កប់ទុយោទឹក ក៏រួចហើយដែរ។ ទុយោដែលយើងប្រើ គឹជាទុយោដែលមានគុណភាពស្តង់ដារ។ ចឹងសរុបមក គឺយើងបានដំណើរការសាងសង់អាងហែលទឹកនេះ រួចរាល់ប្រមាណជាង៦០ភាគរយ។"


គួរបញ្ជាក់ថា អាងហែលទឹកស្តង់ដារអន្តរជាតិខ្នាតធំ ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង គ្រោងចាយពេល ចំនួ២៤ខែដើម្បីសាងសង់។ គិតមកទល់ពេលនេះការសាងសង់បានដំណើរការជាង៨ខែមកហើយដែរ។ អាងនេះ គ្រោងចំណាយថវិកាចំនួន២លានដុល្លារដើម្បីសាងសង់។ ថវិកាទាំងនេះ ភាគច្រើនជាថវិកាផ្ទាល់ខ្លួនរបស់ឯកឧត្តមទេសសរដ្ឋមន្ត្រី ស៊ុន ចាន់ថុន ប្រធានសហព័ន្ធខ្មែរកីឡាហែលទឹក និងមួយចំនួនទៀត ជាថវិកាដែលប្រធានសហព័ន្ធ រៃអង្គាសបានពីសប្បុជន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖