+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធហែលទឹក គ្រោងផ្តុំជម្រើសជាតិហ្វឹកហាត់ឡើងវិញ នៅពាក់កណ្តាលខែឧសភា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 115

អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី បានថ្លែងឱ្យដឹងថា នៅពាក់កណ្តាលខែឧសភា ឆ្នាំ ២០២០ខាងមុខនេះ ក្រុមជម្រើសជាតិហែលទឹកកម្ពុជា នឹងប្រមូលផ្តុំហ្វឹកហាត់ឡើងវិញ ក្រោយពួកគេត្រូវបានផ្អាកការហ្វឹកហាត់មួយរយៈធំ ដោយសារការបារម្ភពីការឆ្លងមេរោគកូវីដ១៩។


មន្ត្រីជាន់ខ្ពស់សហព័ន្ធហែលទឹកដដែលបានគូសបញ្ជាក់ទៀតថា ការប្រមូលផ្តុំហ្វឹកហាត់នេះ នឹងធ្វើឡើងជាលក្ខណៈទ្រង់ទ្រាយតូច ដោយក្នុងមួយក្រុម មានកីឡាករ កីឡាការិនីក្រោម១០នាក់ រួមនឹងគ្រូបង្វឹក២នាក់ប៉ុណ្ណោះ។ ការហ្វឹកហាត់ នឹងមានការផ្លាស់ប្តូរវេនគ្នា ដោយក្នុងមួយសប្តាហ៍ កីឡាករទាំងអស់ អាចហាត់ក្នុងទឹកត្រឹម២ទៅ៣ពេលប៉ុណ្ណោះក្នុងមួយសប្តាហ៍។

លោក ហែម គីរី ពន្យល់ "៖ តាមគម្រោងយើងនឹងប្រមូលផ្តុំឡើងវិញ នៅពាក់កណ្តាខែឧសភានេះ ។ យើងហាត់ជាលក្ខណៈក្រុមតូចៗ។ ក្នុងមួយក្រុមយើងប្រមូលក្រោម១០នាក់ និងគ្រូបង្វឹក២នាក់។ ក្នុងមួយសប្តាហ៍កីឡាករ កីឡាការិនីរបស់យើង ហ្វឹកហាត់ក្នុងទឹក ត្រឹម២ទៅ៣ពេលប៉ុណ្ណោះ។ យើងបែកចែកជា៣ក្រុម។ ក្រុម ក ក្រុម ខ បនិងក្រុម គ ។ ក្រុមទាំង៣នោះ នឹងត្រូវឆ្លាស់ពេលហ្វឹកហាត់ផងដែរ។" 


គួរបញ្ជាក់ថា ការប្រមូលផ្តុំហ្វឹកកហាត់ឡើងងវិញ សហព័ន្ធខ្មែរកីឡាហែលទឹក ក៏ នឹងរឹតបន្តឹងលើការពិនិត្យសុខភាពផងដែរ។ បើតាមលោកហែម គីរី សហព័ន្ធនឹងវាស់កម្តៅឱ្យបានល្អិតល្អន់ ដើម្បីស្វែងរករោគសញ្ញាណាមួយ។ ប្រសិនបើពិនិត្យឃើញ សហ័ន្ធនឹងពុំអនុញ្ញាតិឱ្យគាត់ចូលទីលានហ្វឹកហាត់នោះទេ ដោយត្រូវសម្រាកនៅផ្ទះ។ ម៉្យាងទៀត សហព័ន្ធ ក៏នឹងរក្សាគម្លាតរវាងកីឡាករមួយ ទៅកីឡាករមួយ នាអំឡុងហ្វឹកហាត់នេះផងដែរ៕ 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖