+855 16 757 168     samnob@keiladaily.com
KD Logo

ស្បែកជើងរបស់ Michael Jordan ដេញថ្លៃបានតម្លៃឯតទគ្គកម្មជាងកន្លះលានដុល្លារ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 161

ស្បែកជើងដែលវីរបុរសបាល់បោះអាមេរិក Michael Jordan បានពាក់ប្រកួតក្នុងរដូវកាលដំបូងរបស់ខ្លួននៅ NBA ត្រូវបានដាក់ដេញថ្លៃតាមអ៊ីនធឺណិត ហើយទទួលបានតម្លៃឯតទគ្គកម្ម៥៦០,០០០ដុល្លារ កាលពីថ្ងៃអាទិត្យទី១៧ខែឧសភាឆ្នាំ២០២០។

ស្បែកជើងម៉ាក Air Jordan 1s ត្រូវបានរចនាសម្រាប់លោក Jordan ក្នុងឆ្នាំ១៩៨៥ និងជាស្បែកជើងដំបូងបង្អស់ដែលមានហត្ថលេខាផ្ទាល់នៅជាប់ស្បែកជើងស្រាប់ ត្រូវបានរំពឹងថានឹងលក់បានថ្លៃចន្លោះពី១០០,០០០ដុល្លារទៅ១៥០,០០០ដុល្លារ។ តែជាក់ស្ដែងគឺដេញថ្លៃបានដល់ទៅ៥៦ម៉ឺនដុល្លារ ដែលជាឯតទគ្គកម្មថ្មី។

ស្បែកជើងរបស់ Michael Jordan មិនប៉ុនគ្នាឡើយ ពោលគឺខាងឆ្វេងទំហំ១៣ ខណៈខាងស្ដាំទំហំ១៣.៥។ លោក Jordan បច្ចុប្បន្នវ័យ៥៧ឆ្នាំ មានទ្រព្យសម្បត្តិជាង២ពាន់លានដុល្លារ។

សូមរំឭកផងដែរថា ឆ្នាំមុន ក្រុមហ៊ុន Sotheby ដាក់ដេញថ្លៃស្បែកជើង Nike 1972 ដែលហៅថា Moon Shoe បានតម្លៃ៤៣៧,៥០០ដុល្លារ ដែល​ជា​ឯតទគ្គកម្ម​ចាស់៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Reuters

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖