+855 16 757 168     samnob@keiladaily.com
KD Logo

ទោះបានមេដាយសំរឹទ្ធ តែ ម៉េត ម៉ារីយ៉ាន បន្តចិញ្ចឹមចិត្តយកខ្ពស់ជាងនេះនៅស៊ីហ្គេម២០២៣ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 65

ថ្វីត្បិតជាជោគជ័យក្រោយប្រជែងបានមេដាយសំរឹទ្ធមួយពីស៊ីហ្គេមនៅហ្វីលីពីន តែ ជម្រើសជាតិសូហ្វតិន្នីសកម្ពុជា ម៉េត ម៉ារីយ៉ាន នៅតែតាំងចិត្តហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនប្រជែងមេដាយប្រាក់ និងមាសនៅស៊ីហ្គេម២០២០៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កីឡាការិនីវ័យ១៦ឆ្នាំរូបនេះ បានគូសបញ្ជាក់ដូច្នេះ ៖<< ខ្ញុំគិតថា មេដាយសំរឹទ្ធនេះ វាក៏ជាជោគជ័យមួយរបស់ខ្ញុំដែរ តែខ្ញុំនឹងបន្តហ្វឹកហាត់បន្ថែមទៀត ដើម្បីយកមេដាយខ្ពស់ជាងនេះ។ ជាពិសេសស៊ីហ្គេម ២០២៣ ខ្ញុំនឹងរៀបចំខ្លួនខ្ញុំ ឱ្យកាន់តែល្អជាងនេះ បន្ថែមទៀត ព្រោះយើងជាម្ចាស់ផ្ទះ ចឹងយើងត្រូវតែខ្លាំង នឹងយកមេដាយឱ្យបានល្អជាងហ្នឹង ក្នុងនាមយើងម្ចាស់ផ្ទះ>> 


ម៉ារីយ៉ាន បានអះអាងទៀតថា មុនឈ្នះមេដាយស៊ីហ្គេមនេះ រូបគេបានត្រៀមខ្លួនហ្វឹកហាត់មួយឆ្នាំ ពេញ ទើបអាចឆក់ឱកាសប្រជែងបានមេដាយសំរឹទ្ធមួយយគ្រឿង លើប្រភេទវីញ្ញាសាវាយទោលនារី។
កីឡាការិនីវ័យក្មេងរូបនេះ បានបង្ហាញក្តីរីរាយចំពោះមេដាយមួយនេះ ដ្បិតវាជាមេដាយលើកដំបូងដែលគេប្រជែងបានពីស៊ីហ្គេម។

ម៉េត ម៉ារីយ៉ាន បន្ថែម <<ការរចូលរួមស៊ីហ្គេមលើកនេះ ខ្ញុំប្រជែងបានចំណាត់លេខ៣ គឺមេដាយសំរឹទ្ធ។ ខ្ញុំពិតជារីករាយខ្លាំងណាស់ព្រោះមេដាយនេះ ជាមេដាយស៊ីហ្គេម លើកដំបូងរបស់ខ្ញុំដែលអាចធ្វើបាន។ មុនឈ្នះមេដាយនេះ ខ្ញុំបានត្រៀមខ្លួននិងហ្វឹកហាត់មុនមួយឆ្នាំ។ លោកគ្រូគាត់ឱ្យខ្ញុំហ្វឹកហាត់ដល់ទៅ២ពេលក្នុងមួយថ្ងៃ ចឹងខ្ញុំហាត់អត់សំរាកទេ រហូតដល់ខ្ញុំចេញទៅចូលរួម>>

គួរបញ្ជាក់ថា ស៊ីហ្គេមលើកទី៣០ ដែលហ្វីលីពីនធ្វើម្ចាស់ផ្ទះ ម៉េត ម៉ារីយ៉ាន ជាកីឡាការិនីតែម្នាក់ របស់សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាដែលប្រជែងបានមេដាយ១គ្រឿងវិញ្ញាសាវាយទោលនារី៕ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖