+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងអប់រំ កំពុងបង្កើតច្បាប់ថ្មីមួយស្តីពីការអភិវឌ្ឈ គ្រប់គ្រងវិស័យអប់រំកាយ និងកីឡានៅកម្ពុជា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 87

ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា គ្រប់ជ្រុងជ្រោយ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ខ្លួនកំពុងបង្កើតច្បាប់ថ្មីមួយស្តីពីការអភិវឌ្ឍ និងគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា នៅកម្ពុជា ដែលគិតមកទល់ពេលនេះ សេចក្តីព្រាងត្រូវបានរៀបរៀងជិតរួចរាល់ហើយ។


ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញក្តីរំពឹងថា ច្បាប់កីឡាថ្មីលើកដំបូងនៅកម្ពុជាមួយនេះ នឹងជាចំណែកដ៏សំខាន់មួយ ក្នុងការគ្រប់គ្រងវិស័យកីឡាឱ្យស្របតាមគោលនយោបាយជាតិ ដ្បិតកន្លងមកកិច្ចការគ្រប់គ្រងកីឡានៅកម្ពុជា ហាក់ពុំទាន់ប្រសើនៅឡើយទេ បើធៀបនឹងបណ្តាប្រទេសផ្សេងៗ។

ឯកឧត្តម សង្កត់ធ្ងន់ទៀតថា ការសរសេរសេចក្តីព្រៀងច្បាប់នេះពិតជាលំបាក និងស្មុគស្មាញខ្លាំង ដូច្នេះគណៈកម្មាការមួយ ដែលមានឯកឧត្តម ស សុខាជាប្រធាន គឺពិតជាមានឆន្ទៈរួមគ្នា ទើបអាចសម្រេចកិច្ចការនេះបាន។

<<ខ្ញុំចង់ជម្រាប់ថា ច្បាប់នេះ មានឈ្មោះថា ច្បាប់ស្តីពីការអភិវឌ្ឈ និងគ្រប់គ្រងវិស័យអប់រំកាយនិងកីឡានៅកម្ពុជា។ ពេលដែលឯកឧត្តម ស សុខា គាត់អញ្ជើញមកកាន់ការងារអាណត្តិថ្មីនេះ គឺគាត់ គិតថាគួរតែមានច្បាប់មួយស្តីពី ការអភិវឌ្ឈ និងគ្រប់គ្រងវិស័យអប់រំកាយនិងកីឡានៅកម្ពុជា ដោយសារកន្លងមកមើលឃើញពីភាពអវិជ្ជមានច្រើន ក្នុងការងារគ្រប់គ្រង ចឹងក្រសួងក៏បង្កើតគណៈកម្មាការមួយ ដែលមានឯកឧត្តម ស សុខា ជាប្រធាន ហើយខ្ញុំជាអនុប្រធាន ដើម្បីជួយជាសេនាធិការ សរសេរសេក្តីព្រៀង និងតាក់តែងច្បាប់។ ដើម្បីគ្រប់គ្រងវិស័យអប់រំ កាយនិងកីឡានៅក្នុងប្រទេសយើង គឺយើងត្រូវធ្វើគោលនយោបាយជាតិមួយ ដែលបានដាក់ជូនគណៈរដ្ឋមន្ត្រី ចុះហត្ថលេខាដោយសម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បិយើងបានអនុវត្តថាយើងត្រូវធ្វើអីខ្លះ? ។ បន្ទាប់មកទៀត យើងត្រូវធ្វើផែនការយុទ្ធសាស្ត្រ រយៈពេល៥ឆ្នាំ ឬរយៈពេលមធ្យម និងរយៈពេលខ្លី ដើម្បីអភិវឌ្ឈន៍វិស័យនេះ ។ ចឹងយើងមានប៉ុណ្ណឹងហើយ គឺអត់គ្រប់គ្រាន់ទេ យើងត្រូវតែមានច្បាប់ ស្តីពីការគ្រប់គ្រង ថាតើយើង អនុវត្តយ៉ាងម៉ិច ដើម្បីឱ្យវាស្របតាមច្បាប់? ឱ្យដូចប្រទេសគេ ព្រោះប្រទេសគឹមានច្បាប់នេះយូរហើយ។ ខ្ញុំគិតថាវត្តមាននៃច្បាប់នេះ គឺមានសារៈសំខាន់ណាស់ តែយើងក៏ជួបការលំបាកខ្លាំងដែរ ការតាក់តែងច្បាប់នេះ យើងទាមទារត្រូវតែមានឆន្ទៈពិតប្រាកដ ទើបអាចធ្វើវាបាន>> ។


គួរបញ្ជាក់ថា កាលចន្លោះឆ្នាំ ១៩៩៦ -១៩៩៨ កម្ពុជា ធ្លាប់បានធ្វើសេចក្តីព្រៀងច្បាប់ស្តីពីការគ្រប់គ្រងវិស័យអប់រំ កាយនិងកីឡានេះម្តងដែរ តែកាលណោះ អ្វីៗពុំអាចសម្រេចបាននោះទេ ដោយសារបញ្ហាមួយចំនួន។ ដោយឡែក ថ្មីៗនេះ ក្រសួងអប់រំ យុវជននិងកីឡា ធ្លាប់បើកសិក្ខាសាលាម្តងរួចមកហើយ កាលឆ្នាំ២០១៩ ស្តីពីសេចក្តីព្រៀងច្បាប់នេះ។ ហើយឆ្នាំដើម២០២០ ក៏គ្រោងបើកម្តងទៀតដែរនៅអំឡុងខែមីនា តែត្រូវលើកពេលវិញ ដោយសាវិបត្តកូវីដ១៩៕ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖