+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធគុនដាវគ្រោងប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញនៅដើមខែមិថុនា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 113

ក្រោយទទួលបានភ្លើងបៃតងពីអន្តរក្រសួងដែលមានក្រសួងសុខាភិបាល និងក្រសួងអប់រំយុវជន និងកីឡា ស្ដីពីការប្រមូលផ្ដុំហ្វឹកហាត់ឡើងវិញក្នុងចំណោមអត្តពលិកជម្រើសជាតិ និងនៅតាមសហព័ន្ធនានា សហព័ន្ធកីឡាគុនដាវកម្ពុជាឯណេះក៏បានបង្ហើបពីគម្រោងជួបជុំគ្នាជាថ្មី។


លោក សាន សុខសីហា គ្រូបង្វឹកក្រុមជម្រើសជាតិគុនដាវកម្ពុជា បញ្ជាក់ថា បន្ទាប់ពីកិច្ចប្រជុំជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែឧសភា សហព័ន្ធគ្រោងកោះហៅកីឡាករ កីឡាការិនីចូលហ្វឹកហាត់វិញនៅថ្ងៃទី០១ ខែមិថុនា ខាងមុខ ដោយប្រកាន់ខ្ជាប់នូវវិធានការពីអន្តរក្រសួងដើម្បីការពារការឆ្លងជំងឺកូវីដ១៩ និងរលកទីពីរ។

លោក សាន សុខសីហា បញ្ជាក់ “៖ក្រោយប្រជុំថ្ងៃហ្នឹង យើងនឹងប្រជុំគ្នាបន្ថែម ហើយនឹងពិភាក្សាជាមួយអាណាព្យាបាលកីឡាករ កីឡាការិនី ដើម្បីសុំកូនៗពួកគាត់មកវិញ ដែលគម្រោងគឺអាចនៅថ្ងៃទី០១ ខែមិថុនា។ សម្រាប់ការប្រមូលផ្ដុំហ្វឹកហាត់នេះគឺយើងគ្រោងធ្វើឡើងតាំងពីមុនប្រកាសទៅទៀត ហើយយើងនឹងរៀបចំការការពារខ្ពស់។ ទីមួយកីឡាករកីឡាការិនីដែលយើងគ្រោងឲ្យចូលហាត់វិញហ្នឹងមានបាញ់អាល់កុលលាងដៃ វាស់កម្ដៅ និងរក្សាគម្លាតពីគ្នា។”

ក្រលេកទៅមើលផែនការហ្វឹកហាត់អំឡុងផ្អាកសកម្មភាពជួបជុំ សហព័ន្ធគុនដាវបានរៀបចំឲ្យកូនក្រុមអនុវត្តលំហាត់តាមគេហដ្ឋានរៀងៗខ្លួន និងតាមដានដំណើរការតាមរយៈវីដេអូ។


គ្រូបង្វឹកដដែលបន្ថែម ”៖តាំងពីផ្ទុះជំងឺមក យើងនៅតែបន្តការហ្វឹកហាត់តែលក្ខណៈនៅតាមផ្ទះ មួយថ្ងៃ៣ម៉ោង និងតាមដានតាមវីដេអូអនឡាញ។ ការហាត់នៅតាមផ្ទះរៀងៗខ្លួនពិបាកមែនទែន គ្រាន់តែឲ្យរក្សាបានកាយសម្បទា និងមូលដ្ឋានគ្រឹះ មិនដូចហាត់ជុំគ្នាផ្ទាល់ទេ អ៊ីចឹងយើងគិតថា ពេលចូលហាត់វិញ ត្រូវចំណាយពេលមួយខែទៅពីរខែដើម្បីដូចដើម។”


គួរដឹងដែរថា សកម្មភាពប្រមូលផ្ដុំហ្វឹកហាត់ និងប្រកួតរបស់សហព័ន្ធកីឡាទាំងអស់នៅកម្ពុជាត្រូវបានក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ប្រកាសផ្អាកតាំងពីអំឡុងខែមីនា កន្លងទៅ បន្ទាប់ពីមានការរីករាលដាលជំងឺកូវី១៩។ ដោយឡែក ក្រសួងទាំងពីរបានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំជាថ្មីសម្រាប់អត្តពលិកទាំងក្រុមធំ និងថ្នាល ព្រមទាំងការប្រកួតនានា តែត្រូវអនុលោមតាមវិធានការអនាម័យយ៉ាងម៉ឺងម៉ាត់៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖