+855 16 757 168     samnob@keiladaily.com
KD Logo

សមាគមបេស្បល CBA នឹងរៀប ចំ ការ ប្រកួត មិត្តភាពជាមួយក្រុម កូរ៉េ នៅកម្ពុជា 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 133

ប្រធានសមាគមកីឡាបេស្បលកម្ពុជា CBA លោក ឆែម ដារា បានអះអាងថា នឹងរៀបចំការប្រកួតមិត្តភាពមួយ ជាមួយក្រុមបេស្បល របស់កូរ៉េដែល កំពុងមានវត្តមាននៅកម្ពុជា នាពាក់កណ្តាលឆ្នាំ២០២០នេះ ក្រោយទទួលបានដំណឹងថា ក្រសួងសុខាភិបាល បានបើកភ្លើងបៃតងដល់បណ្តាសហព័ន្ធ ក៏ដូចជាសមាគមកីឡាទាំងអស់ទូទាំងប្រទេស អាចរៀបចំការប្រកួតនិងហ្វឹកហាត់ឡើងវិញបាន ចាប់ ពី ខែ មិថុនា ទៅ។


ប្រធាន CBA ដដែល បានចាត់ទុកជំនួបមិត្តភាពជាមួយក្រុមកូរ៉េលើកនេះ ថាជាឱកាសដ៏ល្អមួយសម្រាប់កីឡាករ កីឡាការិនីទាំង៥ក្លិបរបស់ ខ្លួន ទទួលបានឱកាសហ្វឹកហាត់ និងពង្រឹងសមត្ថភាព តាមរយៈការប្រកួតមួយនេះ ក្រោយពីពួកគេអាក់ខាប្រមូលផ្តុំហ្វឹកហាត់ជាង២ខែដោយសារវិបត្តកូវីដ១៩។

លោក ឆែម ដារា << បន្ទាប់ពីបានការអនុញ្ញាតិពីក្រសួងសុខាភិបាល ឱ្យមានការប្រកួត និងហ្វឹកហាត់ឡើងវិញ សមាគមបេស្បលកម្ពុជារបស់យើង នឹងរៀបចំការប្រកួតមួយជាលក្ខណៈមិត្តភាពជាមួយក្រុមកូរ៉េ។ មកទល់ពេលនេះ កំពុងតែជជែកគ្នាជាមួយប្រធានក្រុមបេស្បលរបស់គេហ្នឹង ថាតើយើងត្រូវរកពេលវេលាសមស្របមួយណាដើម្បីរៀបចំ។ នៅពេលនេះ ខាងកូរ៉េគេមានទីលានមួយរបស់គេ នៅភ្នំពេញថ្មី ចឹងវាក៏ល្អដែរ ដែលយើងប្រកួតនៅលើទីលានល្អ ព្រោះវាជារដូវភ្លៀង ចឹងបើយើងមានទីលានស្តង់ដារ គឺមិនបង្កផលពិបាកទេ។ ក្រុមកូរ៉េនេះ គឺជាក្រុមមួយដែលយើងធ្លាប់បានប្រកួតជាមួយគ្នាកន្លងមករួចហើយ។ ពួកគាត់កំពុងស្នាក់កម្ពុជាយើង។ ការប្រកួតនេះល្អសម្រាប់កីឡាករ កីឡាការិនីយើង ព្រោះពួកគេអាចទទួលបានឱកាសពង្រឹងសមត្ថភាព តាមរយៈការប្រកួតនេះ បន្ទាប់ពីពួកគេអាក់ខានដោយសារកូវីដ១៩>>


គួរបញ្ជាក់ថា ក្រៅពីផែនការប្រកួតជាមួយកូរ៉េ សមាគមកីឡាបេស្បលកម្ពុជា ក៏កំពុងផ្តើមរៀបចំផែនការមួយចំនួនដែរ ក្នុងនោះ CBA នឹងរៀបចំកាលវិភាគដាច់ដោយឡែកមួយ ជូនទៅកាន់ក្លិបទាំង៥ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីឱ្យក្លិបទាំងនោះ រៀបចំការហ្វឹកហាត់ឡើងវិញតាមតំបន់ដែលខ្លួនមានមូលដ្ឋាន។

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖