+855 16 757 168     samnob@keiladaily.com
KD Logo

ឯកឧត្តម ជា ប៊ុនហេង៖ សូហ្វតេន្នីសជើងឯកថ្នាក់ជាតិ និងពានសម្តេចក្រឡាហោមនឹងធ្វើចាប់ពីពាក់កណ្តាលខែមិថុនា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 212

ក្រោយសកម្មភាពកីឡានានាត្រូវបានក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា ផ្ដល់ភ្លើងបៃតងដំណើរការឡើងវិញនាពេលថ្មីៗនេះ អង្គភាពកីឡានគរបាលជាតិមានគម្រោងរៀបចំការប្រកួតសូហ្វតេន្នីសជើងឯកថ្នាក់ជាតិ និងពានសម្តេចក្រឡាហោម សាជាថ្មីនៅពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២០។ នេះបើតាមការបង្ហើបឲ្យដឹងពីឯកឧត្តម ជា ប៊ុនហេង ប្រធានអង្គភាពកីឡានគរបាលជាតិ។ 


ប្រមុខអង្គភាពដដែលបញ្ជាក់ថា ការប្រកួតដ៏សំខាន់ខាងលើត្រូវបានគ្រោងរៀបចំតាំងពីខែមីនា ម្ល៉េះ តែដោយសារការរីករាលដាលជំងឺកូវីដ១៩ គណៈកម្មការក៏សម្រេចពន្យាពេលដើម្បីរង់ចាំពេលវេលាសមរម្យ។ 

ជាក់ស្ដែងនាពេលថ្មីៗនេះ ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសឲ្យសកម្មភាពប្រមូលផ្ដុំហ្វឹកហាត់ និងការប្រកួតនានាដំណើរឡើងវិញតែត្រូវគោរពតាមវិធានការរក្សាអនាម័យ និងបង្ការការរីករាលដាលរលកទីពីរ។ 

សម្រាប់កាលបរិច្ឆេទថ្មីត្រូវបានឯកឧត្តម ជា ប៊ុនហេង ឲ្យដឹងថា ពីចន្លោះថ្ងៃទី១៥ ដល់ថ្ងៃទី២០ ខែមិថុនា ដោយមានការបាញ់ថ្នាំរក្សាអនាម័យយ៉ាងត្រឹមត្រូវ។ ជាមួយគ្នានេះក៏មានការចែកសម្ភារៈបង្កាដល់កីឡាករ កីឡាការិនីផងដែរ។ 


ឯកឧត្តម ជា ប៊ុនហេង ជឿជាក់ថា ការប្រកួតនឹងប្រកបដោយភាពរលូន និងសុវត្ថិភាព៕

សូមស្ដាប់ប្រសាសន៍ទាំងស្រុងរបស់ឯកឧត្តម ជា ប៊ុនហេង ៖ 



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖