+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាប៉េតង់បានជួយកីឡាការិនី ស្រ៊ាង សុរ៉ាឃីម មានជីវភាពធូរធារដូចសព្វថ្ងៃ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 960

ក្រោយចាកចេញពីស្រុកកំណើត មកផ្ដើមអាជីពជាកីឡាការិនីប៉េតង់ក្នុងឆ្នាំ២០១៤ រហូតដល់ បច្ចុប្បន្ន ត្រូវបានកីឡាការិនីជម្រើសជាតិប៉េតង់ ស្រ៊ាង សុរ៉ាឃីម អះអាងថា កីឡាប៊ូល និងប៉េតង់ បានជួយសម្រាលជីវភាពរបស់ខ្លួនបានច្រើន ថែមទាំងរកបានជម្រកផ្ទាល់ ខ្លួន មួយដោយខ្លួនឯងនៅក្នុងរាជធានីភ្នំពេញ ទៀត ផង។


ម្ចាស់មេដាយមាស ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩ នៅហ្វីលីពិន បានលើកឡើងថា កីឡាដែលលេងដោយប្រើដុំដែកមូលៗមួយនេះ បានជួយដល់ការពង្រីកមុខរបរឲ្យម្ដាយ សម្រាលបន្ទុកការងាររបស់ឪពុក ថែមទាំងជួយឲ្យមានថវិកាគ្រប់គ្រាន់ សម្រាប់ការទិញផ្ទះសមល្មមមួយរស់នៅក្នុងរាជធានីភ្នំពេញ។

ស្រ៊ាង សុរ៉ាឃីម ៖” ហ្នឹងហើយបង តាំងពីខ្ញុំបានចូលហាត់មក ប៉េតង់បានជួយខ្ញុំច្រើនណាស់ ដោយសារតែមានការឧបត្ថម្ភពីសម្ដេចនាយករដ្ឋមន្រ្តី គាត់មានការលើកទឹកចិត្តដល់កីឡាករច្រើន ទើបមានការខំប្រឹងហ្វឹកហាត់ និងមានលទ្ធផលដូចសព្វថ្ងៃ។ បើនិយាយទៅកីឡាប៉េតង់បានជួយសម្រាលជីវភាពខ្ញុំដូចជា ឲ្យម៉ាក់បានពង្រីកមុខរបរបានកាន់តែធំ ហើយរកកន្លែងសាក់នៅខ្លូនឯងនៅភ្នំពេញ បានទិញផ្ទះទិញអីចឹងទៅ”។

ម្ចាស់មេដាយប្រាក់ពិភពលោក ពី ប៊ែលហ្សិច ឆ្នាំ២០១៧ រូបនេះបន្ថែមថា បើពុំបានឈានជើងប្រឡូកលើវិថីកីឡាមួយនេះទេ ប្រហែលពេលនេះគ្រាន់តែជាក្មេងស្រីធម្មតាម្នាក់ និងមិនអាចមានអ្វីៗសមល្មមដូច បច្ចុប្បន្ន រួមទាំងមិនបានសម្រេចក្ដីស្រមៃ ក្នុងការជួយសម្រាលជីវភាពគ្រួសារនោះទេ។


គួរបញ្ជាក់ថា កីឡាការិនីមានដើមកំណើតនៅខេត្តតាកែវរូបនេះ សព្វថ្ងៃគ្រងមេដាយចំនួន១៤គ្រឿងពីព្រឹត្តិការណ៍អន្តរជាតិនាៗ នៃការប្រឡូកក្នុងអាជីពកីឡា ប៊ូល និងប៉េតង់ អស់រយៈពេល៦ឆ្នាំ ក្នុងនោះមានមេដាយមាស ៤ គ្រឿង ប្រាក់ ៤ និងសំរឹទ្ធ៦គ្រឿង ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖