+855 16 757 168     samnob@keiladaily.com
KD Logo

ចំបាប់ពុំទាន់អាចត្រលប់មកវិញដូចគេ ដោយសារបញ្ហាប្រឈមពីរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 179

 ក្រោយក្រសួងអប់រំ យុវជន និង កីឡា បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិ ស្តីពីវិធានការនៃការផ្តើមប្រមូលផ្តុំហ្វឹកហាត់ និង ការប្រកួតក្នុងស្រុកដោយរក្សានូវគម្លាតសង្គមដោយមិនប៉ះពាល់គ្នា ប្រកាន់ខ្ចាប់អនាម័យ មិនស្នាក់នៅហូបចុកជាមួយគ្នា និង ការទទួលខុសត្រូវខ្ពស់ចំពោះសហព័ន្ធនិមួយៗយ៉ាងណាក្តី ក៏សហព័ន្ធកីឡាចំបាប់កម្ពុជាលើកឡើងថាសហព័ន្ធខ្លួនពុំទាន់អាចប្រមូលផ្តុំហ្វឹកហាត់ចំពោះកីឡាករជម្រើសជាតិបាននោះទេ ដ្បិតកីឡាចំបាប់ត្រូវការហ្វឹកហាត់ប៉ះពាល់គ្នាយ៉ាងខ្លាំង ហើយកីឡាករភាគច្រើនសុទ្ធតែនៅតាមខេត្តដែលត្រូវការស្នាក់នៅរួមគ្នានៅភ្នំពេញដើម្បីហ្វឹកហាត់ ។


ប្រាប់ដល់អ្នកសារព័ត៌មានកាលពីថ្ងៃទី ២៦ ឧសភា ក្រោយបញ្ចប់កិច្ចប្រជុំរវាងសហព័ន្ធកីឡាជាតិចំនួន៣៤ ជាមួយ ក្រសួងអប់រំយុវជន និង កីឡា អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា អោយដឹងពីមូលហេតុដែលចំបាប់មិនទាន់អាចប្រមូលផ្តុំហ្វឹកហាត់បានវិញយ៉ាងដូច្នេះ "៖ បើតាមប្រសាសន៍ឯកឧត្តម ស សុខា ដែលទើបបានប្រជុំចប់អំបាញ់មិញនេះ ដោយសារបើកីឡាករថ្នាលរបស់យើងភាគច្រើនគឺមកពីខេត្ត អញ្ចឹងធ្វើការប្រមូលផ្តុំហ្វឹកហាត់នៅស្តាតអូឡាំពិក ហើយពីមុ នមកដែលមិនទាន់មានខូវីដ១៩ហ្នឹង ហើយហាត់ក្នុងពហុកីឡដ្ឋានជាតិក្នុងសាលដំបូលទូកហ្នឹងដោយសហព័ន្ធរៀបចំកន្លែងស្នាក់នៅរួម ហើយមជ្ឍមណ្ឌលជាអ្នករាប់រងរឿងអាហារ ហើយមិញហ្នឹង ឯកឧត្តម ស សុខា គាត់បានមានប្រសាសន៍ហើយទាក់ទងហ្នឹងរឿងហូបចុកស្នាក់នៅរួមហ្នឹងគឺមិនអនុញ្ញាតិអោយទេ ។ ហើយការហ្វឹកហាត់នេះទៀតក្រសួងបានបញ្ចេញជាសេចក្តីណែនាំមួយ បែងចែកការហ្វឹកហាត់កីឡាករឯកត្តជន កីឡាករជាក្រុម កីឡាករឯកត្តជនប្រយុទ្ធសំដែងមានប្រើឧបករណ៍ ហើយសម្រាប់ចំបាប់ តាមប្រសាសន៍ឯកឧត្តម ស សុខាបានលើកឡើងហ្នឹង គឺយើងមិនអាចហ្វឹកហាត់ជុំគ្នាបានទេ ព្រោះចំបាប់មិនអាចហាត់តែឯងបានទេ ត្រូវហាត់ជាមួយគ្នា ខ្លួនប៉ះហ្នឹងខ្លួន ហើយគោលការណ៍បានលើកឡើងមិញនេះ គឺយើងមិនអាចប្រមូលផ្តុំកីឡាករពីខេត្តមកហាត់ជុំគ្នានៅភ្នំពេញបានទេ ព្រោះពួកគាត់នៅខេត្តទាំងអស់ កាលណាមកភ្នំពេញត្រូវស្នាក់នៅរួមត្រូវញាំអាហាររួម អញ្ចឹងលោកមានប្រសាសហើយគឺមិនអនុញ្ញាតិអោយមានការញាំរួម អនុញ្ញាតិអោយហាត់ប៉ះខ្លួនហ្នឹងខ្លួនទេ គឺវាអាចបង្កការឆ្លងកូវីដ១៩នេះ វាជាហានិភ័យមួយដែរ។" 

អគ្គលេខាធិការដដែលបន្តថា ចំពោះបញ្ហាមិនបានប្រមូលផ្តុំហ្វឹកហាត់នៅភ្នំពេញនេះ សហព័ន្ធក៏មានការព្រួយបារម្ភខ្លះដែរ តែមិនចោទជាបញ្ហាខ្លាំងពេកឡើយ ដ្បិតកីឡាករថ្នាលជាង៨០ ទៅ៨៥ភាគរយហ្វឹកហាត់នៅវិហាសួគ៍ ដែលធ្វើការហ្វឹកហាត់រាល់ថ្ងៃស្របតាមកម្មវិធីមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានដាក់អោយ ។


គួរបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី២៦ឧសភា ក្រសួងអប់រំយុវជន និង កីឡា បានកោះប្រជុំជាមួយសហព័ន្ធកីឡាជាតិចំនួន៣៤ ដើម្បីរៀបចំផែនការអនុវត្តចំពោះការដំណើរការហ្វឹកហាត់ឡើងវិញ និង ប្រកួតលីគរបស់ខ្លួនឡើងវិញជាជំហានៗ ដោយគោរពតាមលក្ខខណ្ឌសុវត្ថិភាពតាមការណែនាំ និង មានទំនួលខុសត្រូវខ្ពស់ ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖