+855 16 757 168     samnob@keiladaily.com
KD Logo

យុវជនស្គីម្នាក់ ថា ខ្លួននៅខ្វះបទពិសោធច្រើន ក្រោយតេស្តសមត្ថភាពអនឡាញជាមួយកីឡាករអាស៊ី 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 220

យុវជនស្គីក្តារកម្ពុជា អឹង សុភបញ្ញា ថ្លែងប្រាប់ PNN SPORTS នាឱកាសចូលហ្វឹកហាត់ឡើងវិញលើកដំបូង កាលល្ងាចថ្ងៃទី ២៧ ខែឧសភានេះ ថា រូបគេ នៅមានចំណុចខ្វះខាតច្រើន ក្រោយពីបានចូលរួមតេស្តសមត្ថភាព តាមវីដេអូអនឡាញជាមួយកីឡាករនៅទូទាំងទ្វីបអាស៊ី និងតំបន់អាស៊ាន ។


កីឡាករស្គីក្តារវ័យ១៧ឆ្នាំរូបនេះ បានគូសបញ្ជាក់ថា ចំណុចខ្លះដែលនៅពុំទាន់ធ្វើបានដូចគេ មានដូចជា ការសម្តែងក្បាច់ពិសេសៗ និងការប្រើ គំនិតច្នៃប្រឌិតជាដើម។ សុភបញ្ញាក៏បានបានតាំងចិត្តថា នឹងប្រឹងខិតខំបន្ថែមទៀត ដើម្បីអនាគតអាចក្លាយជាកីឡាករល្អមួយរូបផងដែរ។

អឹង សុភបញ្ញា ពន្យល់ << ខ្ញុំសប្បាយចិត្ត នៅពេលខ្ញុំមានឱកាសបានប្រកួតជាមួយគេ តាមរយៈវីដេអូអនឡាញ ។ ខ្ញុំនៅមានចំណុចមួយចំនួនធំដែលធ្វើអត់ទាន់បានដូចគេ។ ដូចជាការប្រើក្ចាប់ពិសេសៗ និងការប្រើគំនិតច្នៃប្រឌិតពេលកំពុងប្រកួត។ ខ្ញុំនឹងប្រឹងហាត់ បន្ថែមទៀត ដើម្បីកែចំណុចដែលខ្ញុំបានជួបនេះ >>

ប្រធានសហព័ន្ធកីឡាស្គីក្តារ និងស្គីកង់កម្ពុជា លោក កុសល ពិសី បានអះអាង ថាការចូលរួមលើកនេះ កីឡាករស្គីក្តារបស់កម្ពុជា៤រូប ទទួលបានឱកាសដ៏ប្រសើរមួយ ។ ឱកាសប្រសើរនោះ គឺពួកគេអាចវាស់ស្ទង់សមត្ថភាពជាមួយកីឡាករមកពីបណ្តាប្រទេសនៅតំបន់អាស៊ាន ដែលជាគោលដៅចម្បងមួយ សម្រាប់ស៊ីហ្គេម ជំនួសឱ្យកម្មវិធិ ជើងឯកអាស៊ី ដែលត្រូវបាលុបចោល។

លោក កុសល ពិសី រៀបរាប់ <<ដោយសារវិបត្តិ កូវីដ១៩ កម្មវិធី ជើងឯកទ្វីបអាស៊ី ត្រូវបានលុបចោល កាលដើមឆ្នាំ២០២០ ចឹងគណៈកម្មាប្រកួតបានបង្វែរការរៀបចំប្រកួតមួយ ដែលធ្វើតាមវីដេអូអនឡាញវិញ ។ យើងចំណេញពីចូលរួមនេះ ទី១ យើងបានតេស្តសមត្ថភាពបឋមមួយ។ នេះជាឱកាសល្អ។ ទី២ គឺយើងបានដកស្រង់បទពិសោធន៍ ពីកីឡករខ្លាំងៗរបស់គេ ព្រោះខ្ញុំសង្កេតឃើញថាការប្រកួតនេះ មានកីឡាលំដាប់ពិភពលោកក៏ចូលរួមដែរ។ ហើយមួយទៀត គឺយើងអាចវាស់សមត្ថភាពកីឡាយើងរ ជាមួយ កីឡាករដទៃទៀត ដែលនៅក្នុងតំបន់អាស៊ានរបស់យើងហ្នឹង ថាគេឈានដល់កម្រិតណា ហើយយើងនៅកម្រិតណា ដើម្បីងាយស្រួលពង្រឹងបន្ថែម>>


គួរបញ្ចាក់ការថា ការប្រកួតតេស្តសមត្ថភាពតាមវីដេអូអនឡាញនេះ រៀបចំឡើងដោយសហព័ន្ធកីឡាស្គីក្តារអាស៊ី។ ការប្រកួតនេះ តម្រូវឱ្យកីឡាករ កីឡាការិនីទាំងអស់ មកពីទ្វីបអាស៊ី ត្រូវបញ្ជូនវីដេអូររបស់ខ្លួនអោយគេ រយៈពេល១នាទី ដោយត្រូវបង្ហាញ៥ក្បាច់ រួមនឹងគំនិតឆ្នៃប្រឌិត លើការបញ្ជាស្គីក្តាររបស់ខ្លួន៕ អត្ថ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖