+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធបាល់ឱបអូស្ត្រាលីនឹងកាត់បុគ្គលិក១/៣ដើម្បីបន្ថយផលប៉ះពាល់ហិរញ្ញវត្ថុដោយសារកូវីដ១៩

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 199

សហព័ន្ធកីឡាបាល់ឱបអូស្ត្រាលី (RA) នឹងកាត់បុគ្គលិកពេញម៉ោងចំនួន១ភាគ៣ ដើម្បីកាត់បន្ថយផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុបណ្ដាលមកពីមេរោគកូវីដ១៩។

សេចក្ដីប្រកាសនេះមានន័យថានឹងត្រូវមានអ្នកចាកចេញពីសហព័ន្ធចំនួន៤៧នាក់ក្នុងចំណោមបុគ្គលិកពេញម៉ោងចំនួន១៤២នាក់ ក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ។

ចំណែកបុគ្គលិកជាប់កិច្ចសន្យា៣០នាក់និងកម្មករធ្វើការតែថ្ងៃប្រកួត ក៏ត្រូវបានបញ្ចប់តួនាទីភ្លាមៗដែរ។

លោក Rob Clarke នាយកប្រតិបត្តិស្ដីទីនៃ RA បានលើកឡើងថាថ្ងៃនេះជាថ្ងៃដ៏ពិបាកក្រៃលែងមួយ។ RA ផ្ដល់តម្លៃដល់ការរួមចំណែករបស់បុគ្គលិកគ្រប់រូបសម្រាប់ RA ក្នុងពេលជាច្រើនឆ្នាំមកនេះ។

កាលពីខែឧសភាឆ្នាំ២០២០ RA បានព្រមានថាសហព័ន្ធនឹងមានការខាតបង់១២០លានដុល្លារអូស្ត្រាលី ស្មើនឹងជាង៨១លានដុល្លារអាមេរិក ហើយពួកគេបានបញ្ចប់កិច្ចសន្យាកីឡាករ៣នាក់ដោយសារតែពួកគេបានបដិសេធមិនព្រមកាត់ប្រាក់ខែ។

បុគ្គលិកជាន់ខ្ពស់នឹងទទួលយកការកាត់ប្រាក់ខែ៥% ហើយ RA នឹងថយថ្លៃចំណាយលើបៀវត្សរ៍បានចំនួន៥.៥លានដុល្លារអូស្ត្រាលី (៣.៧៣លានដុល្លារអាមេរិក) ក្នុងមួយឆ្នាំ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖