+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ម ផល្គុន សម្រេចចិត្តឈប់ពីជម្រើសជាតិវាយកូនបាល់កម្ពុជា តែបន្តអាជីពនៅអាមេរិក 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 281

កីឡាករវាយកូនបាល់កម្ពុជាចាស់វស្សា ម៉ម ផល្គុន បានថ្លែងប្រាប់ពីក្រុង Portland រដ្ឋ Oregon សហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា រូបគេបានសម្រេចចិត្តលាឈប់ពីអាជីពជម្រើសជាតិវាយកូនបាល់កម្ពុជាហើយចាប់ពីឆ្នាំ២០២០នេះ។


មូលហេតុចម្បងៗដែលអតីតកីឡាករវាយកូនបាល់ជោកជាំដោយបទពិសោធខ្មែរអាមេរិកសម្រេចចិត្តដូច្នេះ ក៏ព្រោះរូបគេចង់ផ្ទេរឱកាសទាំងនេះដល់យុវជនវាយកូនបាល់កម្ពុជាជំនាន់ក្រោយ ដ្បិតផល្គុនយល់ថា រូបគេបច្ចុប្បន្នមានវ័យកាន់តែច្រើនទៅហើយ។ ណាមួយសព្វថ្ងៃនេះ ផល្គុនក៏រស់នៅឆ្ងាយពីកម្ពុជា ដែលពិបាកទៅ ពិបាកមក ដើម្បីហ្វឹកហាត់ និងចូលរួមការប្រកួតតំណាងកម្ពុជាទៀតដែរ ដូចជា៖ ព្រឹត្តិការណ៍ Davis Cup និង Sea Games ជាដើម។

ម៉ម ផល្គុន ដែលបច្ចុប្បន្នមានជាង៣៥ឆ្នាំទៅហើយនោះ បានអះអាងទៀតថា រូបគេនៅតែបន្តអាជីពវាយកូនបាល់នេះនៅទឹកដី Oregon សហរដ្ឋអាមេរិក ដដែល ដែលទីនោះគឺជាកន្លែងកំណើតរបស់គេ។

ម៉ម ផល្គុន ពន្យល់ <<សួស្តី! ដោយសារតែវាពិបាកខ្លាំងសម្រាប់ខ្ញុំក្នុងការទៅ-មកកម្ពុជា ដើម្បីហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិ និងពិបាកទៅមកដើម្បីចូលរួមការប្រកួតនានា ដូចជា Davis Cup និង Sea Games ចឹងបានខ្ញុំសម្រេចចិត្តឈប់ពីជម្រើសជាតិវាយកូន បាល់កម្ពុជា។ ណាមួយខ្ញុំគិតថា កីឡាករវ័យក្មេងរបស់កម្ពុជាយើង ដូច ជា៖ ទេព ទីម៉ូទី, ឃ្លាំង ពន្លក, ឈាង វណ្ណាស័ក និងប៊ុន កេន្នី ពួកគេមានសមត្ថភាពគ្រប់គ្រាន់ហើយ ក្នុងការប្រកួតប្រជែង នៅ Davis Cup និង Sea Games ជំនួសខ្ញុំបាន ព្រោះខ្ញុំឥឡូវនេះវ័យ៣៥ឆ្នាំ និយាយទៅគឺចាស់ហើយ ចឹងមិនអាចលេងទៀតបានទេ តែខ្ញុំនៅតែនឹកវា>>


ម៉ម ផល្គុន ផ្តើមចេះវាយកូនបាល់តាំងពីមានវ័យ៦ឆ្នាំមកម្លេះ នៅសហរដ្ឋអាមេរិក។ ដោយឃើញពីទេពកោសល្យ ផល្គុនត្រូវបានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ផ្តល់ឱកាសឱ្យជាប់ជាជម្រើសជាតិ និងចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ តំណាងជាតិ យ៉ាងច្រើនក្រាស់ក្រែល ដូចជាព្រឹត្តិការណ៍ Davis Cup ចូលរួមពីឆ្នាំ២០១៣ ដល់ឆ្នាំ ២០១៩។ ព្រឹត្តការណ៍ កីឡាស៊ីហ្គេម ពីឆ្នាំ ២០១៥ និង២០១៧ ក៏ដូចជាព្រឹត្តការណ៍កីឡាទ្វីអាស៊ី Asian Games នៅឆ្នាំ ២០១៤ ផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖