+855 16 757 168     samnob@keiladaily.com
KD Logo

គឹម ចាន់ធូន សន្សំប្រាក់ពីជម្រើសជាតិកង់ ចាប់ដៃអតីតមិត្តរួមអាជីពបង្កើតរបរជួសជុលកង់នៅសែនសុខ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 406

ជម្រើសជាតិកង់ភ្នំកម្ពុជា កីឡាករ គឹម ចាន់ធូ ថ្លែងប្រាប់ Pnn Sports នៅព្រឹកថ្ងៃទី០៤ ខែមិថុនានេះថា រូបគេ និងមិត្តម្នាក់ទៀតដែលជាអតីតកីឡាករប្រណាំងកង់ កំពុងរៀបចំបើកហាងជួសជុលកង់មួយកន្លែងនៅម្តុំផ្សារឈូកមាសខណ្ឌសែនសុខ ដែលគ្រោងដំណើរនៅខែកក្កដាខាងមុខនេះ។


កីឡាករជំនាញកង់ភ្នំ និងកង់វាលរាប គឹម ចាន់ធូ បានអះអាងថា មុខរបរថ្មីនេះ គ្រោងចំណាយដើមទុនប្រមាណជាងជាង៥ពាន់ដុល្លារអាមេរិក ដែលដើមទុនទាំងនោះ បានមកពីកាសន្សំប្រាក់ខែជម្រើសជាតិ ការចេញទៅប្រកួតនៅក្រៅប្រទេស រួមនឹងការចូលហ៊ុនគ្នាជាមិត្តភ័កម្នាក់ និងអ្នកជិតខាងជួយបន្ថែម។

ចាន់ធូ បានគូសបញ្ជាក់ថា គោលបំណងសំខាន់ដែលរូបគេបង្កើតមុខរបរថ្មីនេះ គឺដើម្បីរកចំណូលបន្ថែមទ្រទ្រង់ជីវភាព ក្រៅពីអាជីពជាកីឡាករជម្រើសជាតិកង់។

"៖ ឥឡូវហ្នឹង ខ្ញុំជាកីឡាកង់ជម្រើសជាតិ ហើយខ្ញុំក៏កំពុងរៀបចំ បើកហាងជួសជុលកង់និងលក់គ្រឿងកង់មួយដែរ ដែលជាមុខរបរថ្មីរបស់ខ្ញុំ។ និយាយទៅ ខ្ញុំចេះជួសជុលកង់ដោយសារខ្ញុំឧស្សាហ៍ជួសជុលកង់ខ្ញុំ និងអ្នកផ្សេងពេលខ្ញុំទៅប្រកួតក្រៅប្រទេស និងមួយទៀតខ្ញុំឧស្សាហ៍មើលរបៀបជួសជុលពីយូធូប។ ហាងនេះប្រហែលបើកដំណើរការខែ៧ (កក្កដា) អីហ្នឹង នៅផ្តុំផ្សារឈូកមាស។ ហាងនេះមានឈ្មោះថា APICH BIKE SHOP។ ខ្ញុំបង្កើតមុខរបេនេះ គឺដោយសារខ្ញុំជិះកង់ច្រើនឆ្នាំហើយ ហើយខ្ញុំចង់ឱ្យជីវភាពខ្ញុំរីកចំរើនជាងមុន តាមរយៈមុខរបរនេះ។ ការបើកហាងហ្នឹង យើងចំណាយអស់ច្រើនដែរបង។ លុយទាំងអស់ហ្នឹង គឺបានមកខ្ញុំសន្សំពីប្រាក់ខែជម្រើសជាតិ បានពីការទៅប្រណាំងកង់នៅក្រៅប្រទេស អ្នកជិតខាងឧបត្ថម និងថវិកាចូលជាមួយមិត្តម្នាក់ទៀតដែលធ្លាប់ជាកីឡាករដែរ។ ទុនដែលខ្ញុំចំណាយហ្នឹងប្រមាណជាជាង៥ពាន់ដុល្លារអីហ្នឹងបង។"

បើកមុខរបរថ្មី ចាន់ធូ ហាក់បង្ហាញការបារម្ភខ្លះដែរពីការខាតបង់។ តែយ៉ាងណាក៏ដោយ ជើងឯកកង់ភ្នំ Cambodia Mountain Bike Series ឆ្នាំ២០១៩រូបនេះ រំពឹងថា នឹងអាចជួយមុខរបរនេះ ដំណើរទៅមុខបានដ្បិតតាមរយៈកេរ្តិ៍ឈ្មោះ ដែលចាន់ធូ ធ្លាប់បានសាងក្នុងវិស័យទោចក្រយានអាចជួយរូបបំពេញបំណងនេះបាន។


គួរបញ្ជាក់ថា គីម ចាន់ធូ ជាប់ជាជម្រើសជាតិកង់ បានជាង៤ឆ្នាំមកហើយ។ ជិតកន្លះទសវត្សមកនេះ ចាន់ធូ ទទួលបានឱកាសចេញទៅប្រជែងនៅប្រទេសជាច្រើន ដូចជា៖ កូរ៉េ វៀតណាម ឥណ្ឌូនេស៊ី មីយ៉ានម៉ា សិង្ហបុរី ថៃ ឡាវ ហ្វីលីពីន ហើយក៏គ្រោងចេញទៅហាត់នៅបារាំងរយៈពេល៣ខែ នាចុងឆ្នាំ ២០២០ខាងមុខនេះផងដែរ៕ អត្ថបទ និងរូបភាព៖ ងិន មករា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖