+855 16 757 168     samnob@keiladaily.com
KD Logo

ម៉ា វីរ៉ូ សម្រេចចិត្តលះបង់អាជីពជម្រើសជាតិអត្តពលកម្ម បំណងធ្វើគ្រូបង្វឹកជម្រើសជាតិ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 185

កីឡាករជម្រើសជាតិអត្តពលិកកម្មផ្នែករត់ចម្ងាយឆ្ងាយលំដាប់ជួរមុខនៅកម្ពុជា ម៉ា វីរ៉ូ ថ្លែងថា រូបគេ បានសម្រេចចិត្តលះបង់អាជីពជាជម្រើសជាតិអត្តពលកម្មចាប់ពីឆ្នាំ២០២០នេះតទៅហើយ ដើម្បីត្រៀមខ្លួបន្តអាជីពជាគ្រូបង្វឹកអត្តពលកម្មជម្រើសជាតិវិញម្តង។

ជើងខ្លាំងម៉ារ៉ាតុនវ័យ៣៣ឆ្នាំ រូបនេះ បង្ហាញក្តីជឿជាក់ខ្ពស់ថា រូបគេពិតជាអាចបំពេញតួនាទីជាគ្រូបង្វឹកជម្រើសជាតិអត្តពលកម្មបាន។ បំពេញបានក៏ព្រោះ ម៉ា វីរ៉ូ ធ្លាប់ឆ្ងងកាត់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១ និងធ្លាប់រៀនសូត្រច្រើនពីគ្រូជនជាតិជប៉ុន និងមិត្តភ័កបរទេសជាច្រើនដូចជាកីឡាករកេនយ៉ាជាដើម។


ម៉ា វីរ៉ូ ឲ្យដឹងបែបនេះ <<ចាប់ពីឆ្នាំនេះ ខ្ញុំលែងធ្វើជាជម្រើសជាតិទៀតហើយ។ ខ្ញុំចង់ធ្វើជាគ្រូបង្វឹកជម្រើសជាតិអត្តពលកម្មផ្នែករត់ម៉ារ៉តុនវិញ ព្រោះខ្ញុំចង់់បណ្តុះក្មេងជំនាន់ក្រោយឱ្យមានឱកាសចូលរួមរត់ម៉ារ៉ាតុន ព្រោះផ្នែកម៉ារ៉ាតុននេះ អត់ទាន់មានគ្រូណាមួយបង្វឹកច្បាស់លាស់ និងមានបទពិសោធន៍ហាត់ដូចខ្ញុំនៅឡើយទេ ចឹងហើយបានខ្ញុំចង់បណ្តុះយុវជនក្រោយៗរបស់យើង។ បើខ្ញុំនៅតែបន្តអាជីពរត់នេះទៀត គឺក្មេងជំនាន់ក្រោយអត់មានឱកាសបានប្រកួតទេ ព្រោះបើអត់អ្នកបង្ហាត់គឺអត់ទៅរួចទេ។ ខ្ញុំជឿជាក់លើការបង្ហាត់របស់ខ្ញុំ។ ខ្ញុំជឿថានឹងដល់គោលដៅ ព្រោះអីខ្ញុំបានដឹងច្បាស់ពីក្បួននៃការហ្វឹកហាត់។ ខ្ញុំបានយកទ្រឹស្តីពីគ្រូជនជាតិជប៉ុនកន្លងមក និងមួយទៀត ខ្ញុំបានរៀនសូត្រពីកីឡាករក្រៅប្រទេស ដូចជាកេនយ៉ាជាដើម។ ពេលខ្ញុំជួបពួកគាត់ខ្ញុំតែងសួរពីការហ្វឹកហាត់។ ណាមួយពេលនេះ ខ្ញុំក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹលកម្រិតទី១ហើយផងដែរ ចឹងខ្ញុំជឿថា ខ្ញុំអាចទៅរួច >>

ក្នុងអាជីពជាគ្រូបង្វឹកតំណាងជាតិ ម៉ា វីរ៉ូ បានតាំងចិត្តថា នឹងមិនប្រព្រឹត្តអំពើពុំគប្បីក្នុងវិស័យកីឡាឡើយ។ វីរ៉ូ បានប្តេជ្ញាថា នឹងជ្រើសតែកីឡាករ កីឡាការិនីរូបណាដែលមានទេពកោសល្យពិតប្រាកដធ្វើជាកូនសិស្សរបស់ខ្លួនដោយពុំប្រើគំនិតបក្សពួកនិយមនោះទេ។ ការអនុវត្តគោលការណ៍បែបនេះ ត្រូវបាន ម៉ា វីរ៉ូ អះអាងថា ជាគន្លឹះដ៏សំខាន់ ដើម្បីឈានទៅរកឧត្តមភាពលើវិស័យកីឡាតាមរយៈការផលិតធនធានពិតប្រាកដ។

ម៉ា វីរ៉ូ បន្ថែម<< បើសិនខ្ញុំក្លាយជាគ្រូបង្វឹកដូចខ្ញុំប៉ងមែន ខ្ញុំនឹងរើសតែកីឡាករណាដែលមានទេពកោសល្យពីតាមខេត្តមកហាត់ជាមួយខ្ញុំ។ អោយតែល្អគឺខ្ញុំទាញយកមកហាត់ជាមួយខ្ញុំទាំងអស់។ ខ្ញុំអត់យកបក្សពួកនិយម យកតែបងប្អូន អ្នកស្គាល់គ្នា សាច់ញាតិយកមកហាត់ទេ។ បើអ្នកឯងអន់ខ្ញុំអត់ត្រូវការទេ។ ខ្ញុំគិតថាជម្រើសជាតិមួយៗ មិនមែនចេះតែយកបក្សពួក យកញាតិមិត្តមកហាត់ទេ។ ហើយបើយើងនៅតែចឹងអត់មានកីឡាករណាខ្លាំងទេទៅលេងលើកណាចាញ់គេលើកហ្នឹង>>


គួរបញ្ជាក់ថា ម៉ា វីរូ ផ្តើមអាជីពជម្រើសជាតិអត្តពលកម្មផ្នែករត់ចម្ងាយឆ្ងាយអំឡុងឆ្នាំ ២០១២។ គិតមកទល់ពេលនេះ ម៉ាវីរ៉ូ មានវ័យ៣៣ឆ្នាំហើយ។ ក្រៅពីធ្លាប់មានអាជីពជាជម្រើសជាតិអត្តពលកម្ម សព្វថ្ងៃកីឡាករមានប្រភេទពីខេត្តស្ទឹងត្រែង ម៉ា វីរ៉ូ ក៏ជាគ្រូគណិតវិទ្យាម្នាក់នៅអនុវិទ្យាល័យព្រែកព្នៅ រាជធានីភ្នំពេញផងដែរ៕ អ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖