+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធវាយសីបង្ហើបយុទ្ធសាស្ត្រមួយជួយកូនក្រុមថ្នាលឆាប់កើនសមត្ថភាពវិញ 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 175

ដើម្បីជួយក្រុមថ្នាលឆាប់ឈានទៅដល់កម្រិតដូចមុនវិញក្រោយខកខានហ្វឹកហាត់រួមគ្នាជិត៣ខែ សហព័ន្ធកីឡាវាយសីកម្ពុជាបានសម្រេចដំឡើងម៉ោងជួបជុំប្រចាំថ្ងៃកាន់តែវែងជាងមុន។ នេះបើតាមការលើកឡើងពីលោក ជាម សុភា អគ្គលេខាធិការស្ដីទីប្រចាំសហព័ន្ធដែលបានថ្លែងក្រោយចាប់ផ្ដើមហ្វឹកហាត់ឡើងវិញកាលពីថ្ងៃទី០១ ខែមិថុនា។


ថ្នាកដឹកនាំដដែលទទួលស្គាល់ ការហ្វឹកហាត់ដាច់ដោយឡែកបានប៉ះពាល់យ៉ាងខ្លាំងដល់សមត្ថភាពកូនក្រុមទាំងអស់។ ជាក់ស្ដែង លោកមើលឃើញថា ពួកគេបានស្រកស្រុតបច្ចេកទេសដល់ទៅ៥០ភាគរយ ដូច្នេះលោករំពឹងថា យ៉ាងហោចពីចន្លោះពីរសប្ដាហ៍ទៅមួយខែ នឹងអាចដូចដើមវិញ តាមរយៈការប្រើយុទ្ធសាស្ត្រដំឡើងម៉ោង។

លោក ជាម សុភា បញ្ជាក់លម្អិតពីយុទ្ធសាស្ត្របន្ថែមម៉ោងបែបនេះ “៖ឥឡូវនេះការងារហ្វឹកហាត់ខុសពីមុន ដោយសារឥឡូវយើងហ្វឹកហាត់ពីម៉ោង៨ដល់ម៉ោង១១ ហើយយើងចេញទៅហាត់ក្រៅទីលានពីម៉ោង៥ ហើយចូលទីលានវិញពីម៉ោង៧ដល់ម៉ោង៩។ យើងធ្វើបែបនេះដើម្បីឲ្យឆាប់ឡើង Performance វិញ ហើយសង្ឃឹមយ៉ាងហោចពីកន្លះខែទៅមួយខែ នឹងអាចវិលដូចដើមវិញ។”

ពាក់ព័ន្ធទៅនឹងគម្រោងប្រកួតក្នុងស្រុកវិញ លោក ជាម សុភា បញ្ជាក់ថា ជាទូទៅមាន៤កម្មវិធីក្នុងមួយឆ្នាំ ដូច្នេះក្រោយមានការអនុញ្ញាតពីអន្តរក្រសួង សហព័ន្ធរបស់លោកនឹងរៀបចំធ្វើយ៉ាងណាឲ្យបានរួចរាល់ទាំងអស់តែម្ដងក្នុងរយៈពេល៦ខែចុងក្រោយនៅឆ្នាំ២០២០។


គួរបញ្ជាក់ថា ក្រសួងសុខាភិបាល និងក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ជុំគ្នាឡើងវិញ ក្រោយផ្អាកមួយរយៈធំ ដោយសារជំងឺកូវីដ១៩។ ប៉ុន្តែការវិលជាថ្មីនេះផ្ដើមត្រឹមក្រុមថ្នាលជាមុនសិន ខណៈការប្រកួតនានាត្រូវធ្វើឡើងដោយមិនមានអ្នកចូលរួមទស្សនាផ្ទាល់ ពោលមានត្រឹមតែកីឡាករ កីឡាការិនី និងក្រុមបច្ចេកទេសពាក់ព័ន្ធ មិនលើស១០០នាក់។ ក្រៅពីនេះក្រសួងទាំងពីរក៏បានចេញវិធានការនានាសម្រាប់សហព័ន្ធទាំងអស់អនុវត្ត ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាលើកទីពីរផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖