+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានសហព័ន្ធបាល់បោះបង្ហាញយុទ្ធសាស្ត្រ៥ចំណុចសម្រាប់អាណត្តិទី៨

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 249

សហព័ន្ធកីឡាបាល់បោះកម្ពុជាបានធ្វើមហាសន្និបាតលើកទី៨ នៅព្រឹកថ្ងៃអង្គារ​ ទី១៦ ខែមិថុនា ដោយមានការចូលរួមពីឯកឧត្តមប្រធាន ស៊ាន បូរ៉ាត និងថ្នាក់ដឹកនាំសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំក្លិបចំនួន១៧។ 


ក្នុងមហាសន្និបាតនេះមានការបង្ហាញសកម្មភាពនានាក្នុងអាណត្តិទី៧កន្លងទៅ និងសកម្មភាពនៅឆ្នាំ២០១៩ បូករួមទាំងចំណាយចំណូលផងដែរ។ 

ពាក់ព័ន្ធនឹងសមាជិកប្រតិបត្តិអាណត្តិថ្មីវិញត្រូវបានបន្ថយពី១៩មកត្រឹម១៥នាក់វិញ ហើយអ្នកឈរឈ្មោះមានចំនួន១៥រូបក៏ជាប់ដោយស្វ័យប្រវត្តិ និងទទួល​បានសេចក្ដីទុកចិត្ត។ 

ឯកឧត្តម ស៊ាន បូរ៉ាត ប្រធានសហព័ន្ធកីឡាបាល់បោះកម្ពុជា បានលើកឡើងពីយុទ្ធសាស្ត្រចំនួន៥ គឺពង្រឹងក្លិបកីឡាទាំងបរិមាណ និងគុណភាព, ពង្រីកសកម្មភាពលីគកាន់តែប្រសើរ, ពង្រឹងមន្ត្រីជំនាញ, ពង្រឹងការប្រកួតប្រព័ន្ធ៥ទល់នឹង៥, ៣ទល់៣ស្ត្រី, សម្រួចក្រុមជម្រើសជាតិបុរសនារី ដោយសហការជាមួយ UCBA។


ជាមួយគ្នា ក៏ត្រូវបំពេញបន្ថែម ចំណុចខ្លាំង និងចំណុចខ្សោយនៅអាណត្តិទី៧ ខណៈការពង្រឹងថ្នាល២០២៣ គឺជាគោលដៅមិនអាចខ្វះបាន។ ក្លិបទាំងអស់ត្រូវពង្រឹង និងពង្រីកទាំងបរិមាណ និងគុណភាព។ ឯកឧត្តមជឿជាក់ថា អាណត្តិទី៨ សកម្មភាពនឹងបោះជំហានទៅមុខកាន់តែប្រសើរ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖