+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធសីដក់ និងឈិនឡូន បង្ហាញឡូហ្គោថ្មី និងបង្កើនចំនួនសមាជិកប្រតិបត្តិ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 106


សហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជា បានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិទី៦ ឆ្នាំ២០១៥-២០១៩ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២០-២០២៤ ក្រោមអធិបតីភាពឯកឧត្តមប្រធាន មាស សារិន, លោក បឹង គឹមតោ តំណាងអគ្គនាយកដ្ឋានកីឡា និងលោក កាំង សុធា តំណាងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ព្រមទាំងតំណាងក្លិបជាសមាជិកសហព័ន្ធ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។


ក្នុងអង្គមហាសន្និបាតនេះ មានការរៀបរាប់នូវសកម្មភាពនានាក្នុងអាណត្តិទី៦ និងខ្ទង់ចំណាយផ្សេងៗ ព្រមទាំងប្រកាសពីផែនការប្រចាំអាណត្តិថ្មី។

ជាមួយគ្នានេះអ្វីកាន់តែពិសេសទៀតនោះ ក៏មានការប្រកាសច្របាច់បញ្ចូលគ្នានូវឡូហ្គោសហព័ន្ធសីដក់ និងសហព័ន្ធឈិនឡូនមកជាឡូហ្គោតែមួយ។


មិនតែប៉ុណ្ណោះ សមាជិកប្រតិបត្តិអាណត្តិចាស់ដែលមាន១៧នាក់ក៏ត្រូវបានប្រកាសរំសាយ និងមានការតែងតាំងសមាជិកប្រតិបត្តិថ្មី កើនឡើងដល់២១នាក់ដើម្បីជំរុញការងារកាន់តែមានប្រសិទ្ធភាព ក្រោមការដឹកនាំពីឯកឧត្តមប្រធាន មាស សារិន ជាបន្ត៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖