+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធទាញព្រ័ត្រដាក់គោលដៅធំពីរនៅអាណត្តិថ្មីទី០៤

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 266

ការកសាងធនធានមនុស្ស និងការស្វែងរកម្ចាស់ឧបត្ថម្ភកាន់តែច្រើន គឺជាបំណងសំខាន់ដែលសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាប្ដេជ្ញាធ្វើឲ្យបានដើម្បីជាផ្នែកឈានទៅរកជោគជ័យនានាជាពិសេសលើឆាកអន្តរជាតិនៅអាណត្តិថ្មី ២០២០-២០២៤។


លោក ឯម ហៀង ដែលជាអនុប្រធានសហព័ន្ធទទួលស្គាល់ជ័យជម្នះគឺជាទិសដៅសំខាន់ដើម្បីកិត្យានុភាពជាតិ តែជាមួយគ្នានេះដែរ ប្រសិនបើគ្មានធនធានមនុស្ស និងថវិកាគ្រប់គ្រាន់ នោះនឹងមិនងាយសម្រេចបានឡើយ។

លោក ឯម ហៀង លម្អិត  “៖អាណត្តិថ្មីសហព័ន្ធបានលើកទិសដៅសំខាន់ៗជាពិសេសស៊ីហ្គេម២០២៣។ ក្នុងនោះដើម្បីសម្រេចទិសដៅ សហព័ន្ធបានដាក់ចេញនូវផែនការកសាងធនធានមនុស្ស ទាំងការគ្រប់គ្រងផ្នែករដ្ឋបាល និងបច្ចេកទេស មាន អាជ្ញាកណ្ដាល គ្រូបង្វឹក និងចៅក្រម។ ចំណុចមួយទៀត គឺត្រូវតែស្វែងរកសប្បុរសជន និងតាមបណ្ដាក្រុមហ៊ុន ស្ថាប័ននានា ដើម្បីស្វែងរកថវិកាដំណើរការសកម្មភាពនៅអាណត្តិទី៤នេះ។”

លោក ឯម ហៀង ក៏បានបន្ថែមថា នៅក្នុងអាណត្តិថ្មី ទី០៤ សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបង្កើនសមាសភាពគណៈកម្មការប្រតិបត្តិ ដែលមានឥស្សរៈជន និងមកពីក្លិបជាចំណុះដើម្បីរួមផ្ដុំជាកម្លាំងអនុវត្តផែនការទិសដៅឆ្ពោះទៅកាន់ជោគជ័យ។


គួរដឹងដែរថា សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាដែលមានឯកឧត្តម មាស សារិន ជាប្រធាន ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៥ និងបានពង្រីកវិសាលភាពទូទាំងរាជធានីខេត្តទាំង២៥ សរុបមាន២៨ក្លិបនាពេលបច្ចុប្បន្ន៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖