+855 16 757 168     samnob@keiladaily.com
KD Logo

CAMSOC សម្រេចជាគោលការណ៍ស្លាកសញ្ញា និមិត្តសញ្ញា និងបាវចនា ស៊ីហ្គេម២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 299

ក្នុងកិច្ចប្រជុំប្រចាំឆមាសនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០២ ខែកក្កដា គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានសម្រេចជាគោលការណ៍លើស្លាកសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា(Motto) សម្រាប់ប្រើប្រាស់ក្នុងព្រឹត្តិការណ៍ដ៏ធំនេះហើយ។


កិច្ចប្រជុំនេះក៏មានការចូលរួមពីរដ្ឋមន្ត្រី, អភិបាលខេត្ត និងសមាជិកជាច្រើនរូបទៀតក្រោមការដឹកនាំដោយសម្ដេចពិជ័យសេនា ទៀ បាញ់ ដែលជាប្រធាន CAMSOC។ សម្ដេចពិជ័យសេនាក៏បានវាយតម្លៃខ្ពស់ ចំពោះដំណើរការងារនៃអគ្គលេខាធិការដ្ឋាន CAMSOC និងរំពឹងថា អាចទទួលបានជោគជ័យក្នុងការរៀបចំស៊ីហ្គេមជាលើកដំបូងនៅកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានឲ្យដឹងក្រោយកិច្ចប្រជុំបែបនេះ “៖កិច្ចប្រជុំប្រចាំឆមាសថ្ងៃនេះ បានសម្រេចទៅលើស្លាកសញ្ញា (Logo) និមិត្តសញ្ញា (Mascot) និងបាវចនា (Motto) ដែលទាំង ៣ហ្នឹងបានសម្រេចជាគោលការណ៍ គ្រាន់តែថា មានការកែសម្រួលបន្ដិចបន្តួចនូវពាក្យលើបាវចនា។ ចំណែ Logo និង Mascot គឺឯកភាពទាំងស្រុង គ្រាន់តែត្រូវរំលេចនូវអក្សរបន្ថែមបន្ដិចទៀតប៉ុណ្ណោះ។ ចឹងយើងទទួយកនូវការសម្រេចរបស់សម្ដេចពិជ័យសេនាប្រធានរួចហើយ។”


ឯកឧត្តម វ៉ាត់ ចំរើន បន្តថា ក្រោយសម្រេចជាគោលការណ៍រួច CAMSOC នឹងរៀបចំរបាយការណ៍ស្នើសូមការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីឲ្យប្រើប្រាស់ជាផ្លូវការនូវស្លាកសញ្ញា និមិត្ដសញ្ញា និងបាវចនា។

ក្រៅពីនេះ ក្នុងកិច្ចប្រជុំដដែល CAMSOC បានសម្រេចបញ្ចូលសមាសភាពថ្នាក់ដឹកនាំមួយចំនួន ក្រោយមានការផ្លាស់ប្ដូរអភិបាលខេត្តដើម្បីបន្តការងារពីអភិបាលចាស់ដែលជាសមាជិក។ ការរៀបចំពិធីរាប់ថយក្រោយ ១,០០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ២០២៣ ក៏នឹងត្រូវធ្វើឡើងនៅ ថ្ងៃទី០៧ ខែសីហាខាងមុខផងដែរ៕


រូបភាព ៖ CAMSOC



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖