+855 16 757 168     samnob@keiladaily.com
KD Logo

ប៉េតង់កម្ពុជានឹងធ្វើរឿងមួយ មុនស៊ីហ្គេម២០២៣

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 240

ដើម្បីបង្កើនវឌ្ឍនភាព និងសក្តានុពលប្រកបដោយគុណតម្លៃ ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ឯកឧត្តម ស​ សុខា បានអះអាថានឹងសម្រួចទិសដៅ រឹតបន្តឹងផ្ទៃក្នុងសហព័ន្ធចាប់ពីឆ្នាំ​២០២០នេះតទៅ ដើម្បីគោលដៅជោគជ័យនៅស៊ីហ្គេម ២០២៣។


ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំគណៈកម្មាការប្រតិបត្តិ វឌ្ឍនភាពការងារ និងទិសដៅឆ្នាំ២០២០ ប្រមុខប៉េតង់កម្ពុជា ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ក្រៅពីសម្រួចទិសដៅ រឹតបន្តឹងផ្ទៃក្នុង សហព័ន្ធកីឡាប៊ូលនិងប៉តង់កម្ពុជា ក៏បានកែប្រែលក្ខន្តិកៈមួយចំនួនដែរ ដើម្បីសម្រួលភាពងាយស្រួលដល់ការងារអភិវឌ្ឍឱ្យសមស្របនឹងបច្ចុប្បន្នភាពជាក់ស្តែង។

ឯកឧត្តម ស សុខា លើកឡើងបែបនេះ <<គោលបំណងដែលយើងរៀបចំកិច្ចប្រជុំនេះ គឺយើងចង់ស្តាប់របាយការណ៍កាលឆ្នាំ​២០១៩ ដើម្បីត្រៀមដាក់ទិសដៅឆ្នាំ២០២០ ដែលម៉ែត្រវាស់ដ៏សំខាន់មួយ​របស់សហព័ន្ធយើងបានដើរកន្លងមកកាលឆ្នាំ​២០១៩ ដើម្បីយើងមានឱកាសវាយតម្លៃខ្លួនឯងថាតើយើងឈានដល់កម្រិតណាហើយ​ បើធៀបក្នុងតំបន់អាស៊ាន និងពិភពលោក? ខ្ញុំគិតថា ក្នុងតំបន់គឺយើងបានធ្វើជោគជ័យហើយ ដោយសារតែកាលឆ្នាំ២០១៩ យើងបានធ្វើម្ចាស់ផ្ទះជើងឯកពិភពលោកយុវជន និងស្ត្រី ដែលមានប្រទេស៤៩ចូលរួម។ សម្រាប់ទិសដៅក្នុងឆ្នាំ២០២០នេះ សហព័ន្ធរបស់យើងបានបង្កើតមហិច្ចតាធំណាស់។ យើងនឹងរឹតបន្តឹងផ្ទៃក្នុងរបស់យើងឱ្យបានល្អ ដើម្បីសម្រួចទិសដៅត្រៀមធ្វើម្ចាស់ផ្ទះស៊ីហ្គេម២០២៣។ ក្នុងកិច្ចប្រជុំនេះដែរ យើងក៏បានអនុម័តការកែប្រែលក្ខន្តិកៈមួយចំនួន ដើម្បីជួយសម្របសម្រួលដល់ការងារទាំងឡា ដើម្បីធ្វើបច្ចុប្បន្នភាពផែនការរបស់យើងផងដែរ>> ។


​ទាក់ទិននឹងផែនការ និងកំណែទម្រង់ ត្រូវបានឯកឧត្តម ស សុខា ពន្យល់ថា ពុំអាចធ្វើឱ្យជោគជ័យត្រឹមរយៈពេលខ្លីនោះទេ។ ធ្វើមិនបាន ក៏ព្រោះការងារទាំងនេះត្រូវការពេលវេលា និងធ្វើតាមដំណាក់កាល​ ក្នុងនោះបូករួមទាំងការរៀបចំហេដ្ឋរចនាសម្ព័ន្ធ ដូចកន្លែងធ្វើការរបស់មន្ត្រី និងហ្វឹកហាត់របស់កីឡាករ កីឡាការិនីជា ឱ្យបានគ្រប់គ្រាន់ផងដែរ។

​គួរបញ្ជាក់ថា ទន្ទឹមនឹងកិច្ចប្រជុំលើកទិសដៅឆ្នាំ២០២០ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ក៏បានបើកសម្ភោធការិយាល័យធ្វើការថ្មីមួយផងដែរ។ការិយាល័យនោះស្ថិតក្បែរអាងហែលទឹកក្នុងពហុកីឡដ្ឋានជាតិ៕

រូបភាព : សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖