+855 16 757 168     samnob@keiladaily.com
KD Logo

អ្នកស្រី កែ ឡេង ប្ដេជ្ញាជួយបណ្ដុះធនធានក្នុងស្រុក មិនគិតដល់ឱកាសទៅបង្ហាត់នៅក្រៅប្រទេស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 556

ការជួយបណ្ដុះបណ្ដាលធនធានកីឡាករ កីឡាការិនីប៉េតង់ក្នុងស្រុកកាន់តែច្រើន គឺជាបំណងប្រាថ្នារបស់​វីរកីឡាការិនី កែ ឡេង ហើយអ្នកស្រីពុំដែលគិតដល់ការចេញទៅបង្ហាត់នៅប្រទេសជាគូប្រជែងណាមួយ។ នេះបើតាមការឆ្លើយតបរបស់អ្នកស្រីទៅនឹងសំណួរថាតើអាចទទួលយកឱកាសទៅបង្ហាត់នៅក្រៅស្រុកទេ ប្រសិនបើមានសំណើពីប្រទេសណាមួយ។


ម្ចាស់មេដាយមាសប៉េតង់ពិភពលោក៤សម័យវិញ្ញាសាវាយយកពិន្ទុថ្លែងបែបនេះក្នុងសន្និសីទសារព័ត៌មានស្ដីពីការចូលនិវត្តន៍របស់អ្នកស្រីនៅព្រឹកថ្ងៃសុក្រ ទី១៧ ខែកក្កដា ក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ 

ស្ត្រីវ័យ៥៧ឆ្នាំថ្លែងបែបនេះ "៖ពេលខ្ញុំចប់អាជីពជាកីឡាការិនីនេះទៅ ខ្ញុំបណ្ដុះអ្នកជំនាន់ក្រោយ ហើយបើមានប្រទេសណាចង់ទាក់ទង ខ្ញុំមិនទទួល​ទេ ព្រោះអីយើងមានកីឡាករ កីឡាការិនីច្រើនណាស់ ដែលកំពុងដុះដាល។ អ៉ីចឹងអ្វីដែលសំខាន់បំផុត ខ្ញុំមិនអាចចេញបានទេ។ ខ្ញុំមិនអាចយកសមត្ថភាពរបស់ខ្ញុំទៅបង្ហាត់ខាងក្រៅបានទេ ខ្ញុំធ្វើយ៉ាងណាឲ្យយុវជនជំនាន់ក្រោយរបស់់​យើងមានស្នាដៃ។"

ក្នុងអាជីពរយៈពេល២៣ឆ្នាំពីឆ្នាំ១៩៩៧ ដល់ដើម២០២០ អ្នកស្រី កែ ឡេង ឈ្នះមេដាយមាសប៉េតង់ពិភពលោកវិញ្ញាសាវាយយកពិន្ទុចំនួន៤ដង នៅឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ព្រមទាំងសមិទ្ធផលជាច្រើនទៀតលើឆាកអន្តរជាតិ។



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖