+855 16 757 168     samnob@keiladaily.com
KD Logo

Mobile Legends: Bang Bang ទម្លាយគម្រោងថ្មីដ៏ពិសេសមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 219

វិញ្ញាសាកីឡាអេឡិចត្រូនិក Mobile Legends: Bang Bang បានប្រកាសគម្រោងថ្មីជាផ្លូវការ Project NEXT កាលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០ដែលជាគម្រោងថ្មីដ៏មានសារៈសំខាន់បំផុតប្រចាំឆ្នាំ។ គម្រោងថ្មីសន្លាងនេះ ក្រុមការងារអភិវឌ្ឍបានដាក់ចេញនូវលក្ខណៈពិសេសជាច្រើន។ ជាពិសេសបន្ថែមលើការកែប្រែ Hero ថ្មី ឡូហ្គោគម្រោង Project NEXT ផ្លូវការ និងរឿងរ៉ាវអភិវឌ្ឍន៍ជាច្រើនក៏ត្រូវបានបង្ហាញជាផ្លូវការលើកដំបូងដែរ។


នេះជាការរៀបចំឡើងដើម្បីឲ្យ Heroes ចាស់មួយចំនួនមានលក្ខណៈពិសេសល្អឯក ក្រុមការងារ Mobile Legends: Bang Bang បានបង្កើតសមត្ថភាពជាស៊េរីដល់ពួកគេ។ ដូចជា Miya ជា Hero ទី១នៅក្នុងបញ្ជីកែប្រែ និងជា Hero ដំបូងរបស់ Mobile Legends: Bang Bang ដែលបានក្លាយជារូបតំណាង Iconic នៃហ្គេម។ ជាមួយការចាប់ផ្តើម Project NEXT ជាផ្លូវការ Miya នឹងបង្ហាញខ្លួនមុនគេក្នុងដំណើរផ្សងព្រេងថ្មីមួយ។ 

Mobile Legends: Bang Bang បានធ្វើការតុបតែងលំអជាពិសេសដល់ Miya ដែលរាប់ចាប់ពីសព្វាវុធរហូតដល់ឈុតសំលៀកបំពាក់ដែលធ្វើឲ្យ Miya កាន់តែស្រស់ស្អាត ទន់ភ្លន់ និងក្លាហាន។ លើសពីនេះទៀត ដើម្បីធ្វើឲ្យ Miya មានតួនាទីសកម្មនៅក្នុងការប្រកួត ក្រុមការងារបានធ្វើឲ្យអាវុធរបស់នាងកាន់តែសាហាវខ្លាំងឡើងជាមុន។ ការបង្កើនសមត្ថភាពវាយប្រហារ និងជំនាញ Passive និង Skill ទី2 បានធ្វើឲ្យនាងកាន់តែមានសមត្ថភាពខ្លាំងក្លា គ្រោះថ្នាក់ និងគ្រប់គ្រងកាន់តែអស្ចារ្យ ជាពិសេសភាពប៉ិនប្រសព្វបត់បែនលឿនតាមកាលៈទេសៈ។


ជាមួយគ្នានេះ Mobile Legends: Bang Bang ក៏បានកែប្រែ Hero ផ្សេងទៀតដែលម្នាក់នេះជាអ្នកងប់ងល់នឹង Miya និងមានក្តីរំពឹងខ្ពស់អ្នកកម្សាន្តគឺ Alucard។ យោងតាមក្រុមការងារបានឲ្យដឹងថា ការកែប្រែចំណុចតូចៗជាច្រើនអំពី Skills របស់ Alucard ត្រូវបានធ្វើឡើង ប៉ុន្តែសម្រាប់រូបរាងខាងក្រៅវិញមិនមានការកែប្រែច្រើនទេ។

ក្រោយពេលសិក្សាស្រាវជ្រាវយ៉ាងយូរតាមរយៈមតិស្ថានារបស់អ្នកកម្សាន្ត ក្រុមការងារ Mobile Legends: Bang Bang បានរកឃើញថា ភាគច្រើនបំផុតនៃអ្នកកម្សាន្តពេញចិត្តខ្លាំងចំពោះសមត្ថភាពរបស់ Alucard ដែលជំរុញឲ្យមានការសម្រេចចិត្តមួយដើម្បីបង្កើនកម្រិតអតិបរមាដល់សមត្ថភាពរបស់គាត់។ កាន់តែច្បាស់ ក្រុមអភិវឌ្ឍបានកែសម្រួលជំនាញវាយលុកផ្នែក Passive និងដកចេញនូវជំនាញវាយប្រហាររបស់គាត់ពេលប្រឈមនឹងគោលដៅ២។ ផ្ទុយទៅវិញ Passive ថ្មីឥឡូវនេះអនុញ្ញាតឲ្យ Alucard មានលទ្ធភាពខ្លាំងក្លាពេលវាយលើគោលដៅតែមួយ។ ដូចគ្នានេះដែរ ឥទ្ធិពលនៃ lifesteal ដែលស្ថិតក្នុងកំពូលជំនាញរបស់គាត់ (Ultimate Skill) ត្រូវបានដកចញ និងដាក់ជំនួសវិញនូវសមត្ថភាពបន្ថែមកំលាំងវាយប្រហារ (Extra Damage) ទៅលើគោលដៅដែលគាត់ចង់កំទេច។ ជំនាញនេះអាចជាគន្លឹះដ៏មានឥទ្ធិពល Passive ដែលបង្កើនដល់លទ្ធផលវាយប្រហារកម្ទេចរបស់គាត់កាន់តែអស្ចារ្យ និងខ្លាំងឡើងមួយកំរិតទៀត។


លើសពីនេះទៀត ការតុបតែងកែប្រែ ជំនាញ និងប្រវត្តិរបស់ Heroes ក៏ត្រវបានស្ថាបនាថ្មីទៅតាម កម្រិតផ្សេងៗគ្នាជាច្រើន។

ជាចុងក្រោយ គម្រោង Project NEXT ត្រូវបានគេរំពឹងថានឹងក្លាយជាគម្រោងយូរអង្វែងដែលមានគោលបំណងផ្តល់ឲ្យអ្នកកម្សាន្តទទួលបានបទពិសោធហ្គេមពិសេសថ្មីតាមរយៈការកែសម្រួល Heroes រូបរាង សំលេង និងព្រមទាំងទស្សនៈជាសកល។ Mobile Legends: Bang Bang មានគោលដៅឥតងាករេទេក្នុងការស្វះស្វែងរកទាំង«គុណភាពកាន់តែប្រសើរ និងបទពិសោធកាន់តែអស្ចារ្យ»។ នោះហើយជាហេតុផលដែលឡូហ្គោផ្តាច់មុខមួយត្រូវបានឌីហ្សាញឡើងសម្រាប់គម្រោង Project NEXT។


ពណ៌មាសជានិម្មិតរូបបញ្ជាក់ពីភាពរុងរឿង យុត្តិធម៌ និងសេចក្តីពេញចិត្ត។ ត្បូងពេជ្រពណ៌ខៀវចាំងច្រាលគឺបញ្ជាក់ភាពរឹងមាំនៅក្នុងហ្គេមដែលមិនត្រឹមតែតំណាងឲ្យសេចក្តីសង្ឃឹមប៉ុណ្ណោះទេ ប៉ុន្តែក៏ដើរតួនាជាពន្លឺនាំផ្លូវឆ្ពោះទៅមុខជានិច្ច។ ផ្នែកខាងក្រោម រាងអក្សរ V គឺប្រៀបដូចជាកំពូលភ្នំដែលជានិម្មិតរូបនៃសមិទ្ធផលកន្លងមក និងការផ្សងព្រេងថ្មីកំពុងរង់ចាំដែលហៅឈ្មោះថា "NEXT"។
ក្នុងនាមជាប្រភេទកីឡាអេឡិចត្រូនិកដែលលក់ដាច់ និងពេញនិយមលេងបំផុតជាច្រើនឆ្នាំមកហើយ វិញ្ញាសា Mobile Legends: Bang Bang បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ បង្កើនប្រសិទ្ធភាពច្នៃប្រឌិតឥតឈប់ឈរ ឆ្លើយតបទៅនឹងតម្រូវការ និងមតិស្ថាបនារបស់អ្នកកម្សាន្តគ្រប់ពេលវេលា។ ក្នុងឆ្នាំ២០១៩កន្លងទៅ Mobile Legends: Bang Bang 2.0 បានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំ និងទទួលបានការអបអរពីអ្នកលេងទូទាំងពិភពលោក។



វាសមណាស់ដែលនិយាយថា Project NEXT គឺជាគម្រោងដ៏មានតម្លៃដែលអ្នករាល់គ្នាទន្ទឹងរង់ចាំ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖