+855 16 757 168     samnob@keiladaily.com
KD Logo

បាល់បោះថ្នាក់ជាតិរដូវកាល២០២០បញ្ចប់សប្ដាហ៍ទីមួយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 324

ការប្រកួតបាល់បោះជ្រើសរើសជើងឯកថ្នាក់ជាតិ រដូវកាលសរើសជើងឯកថ្នាក់ជាតិ រដូវកាល២០២០ ឬ Cambodian Basketball League 2020 បានបញ្ចប់សប្ដាហ៍ទីមួយរបស់ខ្លួនហើយនៅថ្ងៃអាទិត្យ ទី០២ ខែសីហា នាមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។


សម្រាប់ការប្រកួតសប្ដាហ៍ទីមួយ Master Tapsi ចាញ់ Dragons ៥៨ទល់នឹង៦៩, Yuetai Mekongers ឈ្នះ Asian Ballers ៧៤ទល់នឹង៤២ និង Extra Joss Fighters ឈ្នះ Yi Li Beyond ៦៨ទល់នឹង៥៤។

គួរដឹងដែរថា ការប្រកួតបាល់បោះជើងឯកថ្នាក់ជាតិ Cambodian Basketball League រដូវកាល២០២០ មានក្រុមចូលរួមចំនួន៧ កើនឡើងជាងឆ្នាំ២០១៩ មួយក្រុម និងដំណើរការដល់ចុងខែកញ្ញា នៅទីលានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ពាក់ព័ន្ធនឹងរូបមន្តប្រកួត លោក Austin Abayomi អគ្គលេខាធិការសហព័ន្ធកីឡាបាល់បោះកម្ពុជា ឲ្យដឹងថា មានពីរជុំសម្រាប់វគ្គសន្សំពិន្ទុ។ ក្រោយចប់ពីរជុំនេះ ក្រុមនៅលេខ៧នឹងត្រូវកាត់ចេញ ហើយក្រុមកំពូលតារាងពីរត្រូវរង់ចាំនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ៤ក្រុមពីលេខ៣ដល់លេខ៦ត្រូវប្រកួតជម្រុះទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងប្រកួតរហូតឃើញជើងឯក។ សម្រាប់ជើងឯក Cambodian Basketball League អាចមានសិទ្ធិចូលរួមការប្រកួតជើងឯកក្លិបអាស៊ីអាគ្នេយ៍។


ការប្រកួតសប្ដាហ៍ទី០២ នៅថ្ងៃអាទិត្យ ទី០៩ ខែសីហា នេះ គឺ Tapsi ប៉ះក្រសួងសេដ្ឋកិច្ច, Asian Ballers ជួប Extra Joss Fighters និង Dragons ប៉ះ Yuetai Mekongers៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖