+855 16 757 168     samnob@keiladaily.com
KD Logo

ម្ចាស់ជ័យលាភីឡូហ្គោ និងរូបតំណាងស៊ីហ្គេមទទួ​លបានអត្ថប្រយោជន៍យ៉ាងច្រើន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 241

កាលល្ងាចថ្ងៃសុក្រ ទី០៧ ខែសីហា នាពហុកីឡដ្ឋានមរតកតេជោ គណៈកម្មការជាតិរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣នៅកម្ពុជា ឬ CAMSOC បានរៀបចំកម្មវិធីប្រកាសពានរង្វាន់ជូនជ័យលាភីស្លាកសញ្ញា, រូបតំណាង និងពិធីរាប់ថយក្រោយ១០០០ថ្ងៃឆ្ពោះទៅព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងប៉ារ៉ាហ្គេម ២០២៣។


ឯកឧត្តម ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC បានបង្ហាញអារម្មណ៍រីករាយចំពោះកម្មវិធីដ៏ពិសេស និងបានរៀបរាប់ពីអត្ថន័យរបស់រូបតំណាង និងស្លាកសញ្ញាស៊ីហ្គេមដែលត្រូវបានជ្រើសរើសជាផ្លូវការ។

ឯកឧត្តមបញ្ជាក់ថា ម្ចាស់ជ័យលាភីនឹងទទួលបានទឹកប្រាក់២០លានរៀល, ជាទូតសុច្ឆន្ទៈតំណាងស៊ីហ្គេម, មើលស៊ីហ្គេមគ្រប់ការប្រកួត, ចូលរួមពិធីបើកបិទ និងចុះឈ្មោះបញ្ជីមរតកស៊ីហ្គេមទៀតផង។


សម្ដេចពិជ័យសេនា ទៀ បាញ់ ប្រធាន CAMSOC បញ្ជាក់ថា ឡូហ្គោ និងរូបតំណាង គឺជាកម្មសិទ្ធិបញ្ញារបស់ CAMSOC ដោយមិនអាចឲ្យស្ថាប័នណាប្រើប្រាស់បានឡើយ។ ដើម្បីជំរុញការយល់ដឹងស៊ីហ្គេមនៅកម្ពុជា សម្ដេចពិជ័យសេនា បានជំរុញឲ្យថ្នាក់ដឹកនាំតាមខេត្តក្រុងទាំងអស់ប្រើប្រាស់ឡូហ្គោដើម្បីជាផ្នែកនៃការផ្សព្វផ្សាយស៊ីហ្គេម និងលេងកីឡាគ្រប់ៗគ្នា។


សម្ដេចក៏បានកោតសរសើរដល់ក្រុមការងារ CAMSOC ដែលបានប្រឹងប្រែងពន្លឿនការងារ CAMSOC ឲ្យឆ្ពោះទៅមុខប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ។

លោក នាង វិសាល ម្ចាស់ជ័យលាភីស្លាកសញ្ញាស៊ីហ្គេម២០២៣ បញ្ជាក់ថា បានចំណាយពេល៤ខែដើម្បីរចនាឡើង ដោយមានការជួយណែនាំពី CAMSOC។ លោកថា ពិតជាមានមោទកភាពដែលបានធ្វើការងារតំណាងប្រទេសជាតិបែបនេះ។


កញ្ញា លី គីមអាន ម្ចាស់ជ័យលាភីរូបតំណាងបានឲ្យដឹងថា នាងចំណាយពេល៥ទៅ៦ខែដើម្បីរចនា ហើយការយកទន្សាយ ព្រោះជាសភាវៈល្អ និងឆ្លាតវៃ ប្រកបដោយយុត្តិធម៌ ហើយឆ្នាំ២០២៣ ជាឆ្នាំថោះថែមទៀត។


អ្នកទាំងពីរបានថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចពិជ័យសេនាដែលបានជ្រើសរើសរូបតំណាង និងស្លាកសញ្ញារបស់ពួកគេ៕ 





សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖