+855 16 757 168     samnob@keiladaily.com
KD Logo

វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង បញ្ចប់ដោយមានគ្រូបង្វឹកទទួលបាននិទ្ទេសល្អ៧០%

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 135

វគ្គបណ្តុះបណ្តាលស្តីពីគ្រូបង្វឹកកីឡាទ្រីយ៉ាត្លុង កម្រិតមូលដ្ឋាននៅខេត្តកែប បានបញ្ចប់ហើយនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ ក្រោមវត្តមានលោក ងួន ច័ន្ទសុជាតា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត កែប ដោយគ្រូបង្វឹកជាសិក្ខាកាមភាគច្រើនទទួលបាននិទ្ទេសល្អរហូតដល់៧០%។



លោក ងិន សុខបញ្ញា អគ្គលេខាធិការសហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជាបញ្ជាក់ថា វគ្គគ្រូបង្វឹកកម្រិតមូលដ្ឋាននេះ ត្រូវបានធ្វើឡើងដោយផ្អែកតាមផែនការសកម្មភាពការងារឆ្នាំ២០២០របស់សហព័ន្ធ ក្រោមគម្រោងថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកែប។ វគ្គសិក្សានេះ បង្រៀនដោយលោកស្រី សូ រ៉ាត់ដេត និងលោក ចេង ចាន់ដារ៉ា គ្រូជម្រើសជាតិកីឡាទ្រីយ៉ាត្លុងកម្ពុជា និងលោក Derrick Murray ជាទីប្រឹក្សាសហព័ន្ធ។ វគ្គសិក្សានេះ ផ្តោតសំខាន់លើផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដោយសិក្សាអំពីចំណេះដឹងទូទៅនៃកីឡាទ្រីយ៉ាត្លុង ដែលមាន៣វិញ្ញាបញ្ជូលគ្នា គឺហែលទឹក ជិះកង់ និងរត់ប្រណាំង ព្រមទាំងផ្តោតសំខាន់លើបច្ចេកទេសហែលទឹក និងលំហាត់ប្រាណផងដែរ។



អគ្គលេខាធិការូបនេះអះអាងថា ឆ្លងកាត់ការសិក្សា និងការអនុវត្តជាក់ស្តែងជាច្រើនថ្ងៃកន្លងមកនេះបង្ហាញថា នៅក្នុងចំណោមសិក្ខាកាមចំនួន២០នាក់ គឺមាន១៤នាក់ ទទួលបាននិទ្ទេសល្អ ស្មើនឹង៧០% ៣នាក់និទ្ទេសល្អបង្គួរ ស្មើនឹង១៥% និង៣នាក់ផ្សេងទៀតទទួលបាននិទ្ទេសធម្យម ដែលស្មើនឹង១៥%ដែរ។ វគ្គសិក្សានេះ មានសារៈសំខាន់ចំពោះលោកគ្រូ អ្នកគ្រូជាសិក្ខាកាម ដើម្បីយកទៅបង្ហាត់បង្រៀន និងចែករំលែកចំណេះដឹងទៅដល់សិស្សានុសិស្សតាមសាលារៀននានារបស់ខេត្តកែប ដើម្បីឲ្យពួកគាត់ចេះលេងកីឡាទ្រីយ៉ាត្លុង ដែលជាកីឡាតំបន់ឆ្នេរដ៏ស័ក្តិសមនឹងទឹកដីខេត្តកែប។



សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ គឺជាចំណែកដ៏សំខាន់ ក្នុងការអភិវឌ្ឍធនធានប្រភេទកីឡាអូឡាំពិកមួយនេះឲ្យកាន់តែរីកចម្រើននៅកម្ពុជា ក្នុងដំណើរបាញ់ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហើយតាមផែនការរបស់គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានកំណត់យកខេត្តកែបនេះរៀបចំការប្រកួតលើប្រភេទកីឡាទ្រីយ៉ាត្លុងនេះតែម្តង៕

ប្រភព៖ CAMSOC


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖