+855 16 757 168     samnob@keiladaily.com
KD Logo

វាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិ២០២០មានក្លិប និងសមាគមយ៉ាងច្រើនចូលរួម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 126

ការប្រកួតវាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ចាប់ផ្ដើមហើយពីថ្ងៃទី១៩ ដល់ថ្ងៃទី២៤ ខែតុលា នាពហុកីឡដ្ឋានជាតិ ហើយពិធីបើកការប្រកួតត្រូវបានចូលរួមជាអធិបតីដោយឯកឧត្តម នេត សាវឿន ប្រធានកិត្តិយសសហព័ន្ធកីឡាវាយកូនឃ្លីលើតុ, វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិក កម្ពុជា តំណាងឯកឧត្តមប្រធាន ថោង ខុន, ឯកឧត្តម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា ព្រមទាំងម្ចាស់ឧបត្ថម្ភជាច្រើនទៀត។


សម្រាប់ព្រឹត្តិការណ៍រៀបចំដោយសហព័ន្ធលើកទី១ ឆ្នាំ២០២០ បានការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិកគណៈ កម្មាធិការសហព័ន្ធ និងអ្នកទ្រទ្រង់យ៉ាងច្រើន។

លក្ខខណ្ឌប្រកួតមានពីរគឺក្របខណ្ឌ ក១ អាយុចាប់ពី១៩ឆ្នាំ ឡើងទៅ និងក្របខណ្ឌ ក២ មានអាយុ ១៨ឆ្នាំចុះ ហើយបានបែងចែកក្នុងមួយក្របខណ្ឌមាន៤វិញ្ញាសាដើម្បីបំផុសកីឡាករ កីឡាការិនីវ័យក្មេងបានចូលរួមយ៉ាងផុសផុល។


ចំណែកវិញ្ញាសាប្រកួតចែកចេញ ជា២ផ្នែក គឺ កមិ្រត ក១ និងកមិ្រត ក២ ចំណែកកមិ្រត ក១ វិញ្ញាសាឯកត្តជនបុរស វិញ្ញាសាឯកត្តជននារី ក្រុមបុរស និងគូបុរស ចំពោះកមិ្រក ក២វិញ វិញ្ញាសាឯកត្តបុរស វិញ្ញាសាឯកត្តជននារី ក្រុមបុរស និងគូបុរស។


ជាមួយគ្នានេះ លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បញ្ជាក់ថា ប្រកួតឆ្នាំនេះមានកីឡាករ-កីឡាការិនីកីឡាវាយកូនឃ្លីលើតុ ថ្នាក់ដឹកនាំ និងគ្រូបង្វឹកមកពី២២សមាគម និងកិ្លបសរុបចំនួន១៧៣ ចំណែកកីឡាករ-កីឡាការិនីមានចំនួន១៣២នាក់ក្នុងនោះកីឡាការិនី១៨នាក់៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖