+855 16 757 168     samnob@keiladaily.com
KD Logo

គណៈគ្រប់គ្រងពាក់កណ្ដាលម៉ារ៉ាតុនអង្គរប្រាប់មូលហេតុមិនផ្អាកព្រឹត្តិការណ៍

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 79

ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន នៅអង្គរវត្ត លើកទី២៥ នឹងត្រូវបានប្រព្រឹត្តទៅតាមគម្រោង នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ ខាងមុខ។


លោក សែម ផល្លា នាយកប្រតិបត្តិផ្នែកបច្ចេកទេសការប្រកួតម៉ារ៉ាតុន និងពាក់កណ្តាលម៉ារ៉ាតុន សង្កត់ធ្ងន់ថា ពាក់កណ្ដាលម៉ារ៉ាតុននៅអង្គរ នាខែធ្នូនេះមិនត្រូវបានលើកពេលដូចព្រឹត្តិការណ៍នៅខែមិថុនានាក្រុងភ្នំពេញ និងសីហា ពាក់ព័ន្ធនឹងការព្រួយបារម្ភជំងឺកូវីដ១៩ឡើយដោយសារនេះជាឆ្នាំទី២៥ ហើយម្យ៉ាងបញ្ហារីករាលជំងឺឆ្លងនៅកម្ពុជាក៏មិនសូវមានលក្ខណៈធំដុំ។

លោក សែម ផល្លា បញ្ជាក់ថា គណៈកម្មការនឹងជួបប្រជុំជាមួយក្រសួងសុខាភិបាលដើម្បីកំណត់វិធានការ និងចំនួនអ្នកចូលរួមប្រកួត ដើម្បីធានាសុវត្ថិភាពដល់អ្នកចូលរួម និងប្រជាពលរដ្ឋ។ លោករំពឹងថា នៅខែធ្នូ ខាងមុខ អ្វីៗនឹងកាន់តែប្រសើរថែមទៀត។


ជាមួយគ្នានេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកម្ពុជាបញ្ជាក់ថា មានអ្នកចូលរួមជនជាតិខ្មែរ និងបរទេសក្នុងស្រុកប៉ុណ្ណោះត្រូវបានទទួលចុះឈ្មោះ ហើយមកទល់ពេលនេះមានជាង១០០០នាក់ហើយ។ កម្មវិធីមួយចំនួនក្នុងព្រឹត្តិការណ៍នេះក៏ត្រូវបានកាត់បន្ថយផង។


ចំណែក លោក យូ សាមឺឌី តំណាងក្រុមហ៊ុនធានារ៉ាប់រង មេនូឡាយហ្វ៍ ខេមបូឌា អះអាងថា ក្រុមហ៊ុនរបស់លោកនៅតែបន្តឧបត្ថម្ភគាំទ្រដល់ព្រឹត្តិការណ៍ម៉ារ៉ាតុននេះព្រោះជាផ្នែកមួយនៃកិច្ចការសង្គម។
ទោះអ្នកចូលរួមឆ្នាំនេះធ្លាក់ចុះខ្លាំង ក៏ក្រុមហ៊ុនលោកនៅតែគាំទ្រពេញទំហឹង។


នៅចុងសន្និសីទសារព័ត៌មានកាលថ្ងៃសៅរ៍ ទី២៤ ខែតុលា ក៏មានការប្រគល់ថវិកាសប្បុរសធម៌ដល់កាកបាទក្រហមកម្ពុជា, មន្ទីរពេទ្យគន្ធបុប្ផា, Cambodia Trust, Handicap International Belgium, Heart of Gold និងមន្ទីរពេទ្យកុមារអង្គរ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖