+855 16 757 168     samnob@keiladaily.com
KD Logo

មហាផ្ទៃដណ្ដើមបានមេដាយមាសកូនឃ្លីលើតុថ្នាក់ជាតិច្រើនជាងគេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 122

ការប្រកួតវាយកូនឃ្លីលើតុដណ្ដើមជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០បានបិទបញ្ចប់ហើយជាស្ថាពរហើយនៅល្ងាចថ្ងៃសៅរ៍ ទី២៤ ខែតុលា នាពហុកីឡដ្ឋានជាតិ។

ឯកឧត្តម គៀត ច័ន្ទថារិទ្ធិ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុបានវាយតម្លៃខ្ពស់ជុំវិញការប្រកួតជម្រើសជើងឯកថ្នាក់ជាតិនៅឆ្នាំ២០២០ និងជាលើកទីពីរចាប់តាំងពីឯកឧត្តមបានចូលកាន់តំណែងជាប្រមុខដឹកនាំ។


ថ្នាក់ដឹកនាំដដែលសង្កត់ធ្ងន់ថា គោលបំណងនៃការរៀបចំការប្រកួតវាយកូនឃ្លីលើតុធ្វើឡើងមិនត្រឹមតែស្វែងរកធានល្អៗប៉ុណ្ណោះ តែក្នុងន័យបំផុសឲ្យមានការចូលរួមលេងកីឡាប្រភេទនេះកាន់តែច្រើនថែមទៀត និងធ្វើឲ្យការប្រកួតប្រជែងកាន់តែទូលំទូលាយ។ មិនតែប៉ុណ្ណោះ សកម្មភាពនេះក៏ជាការវាស់ស្ទង់សមត្ថភាពកីឡាករ និងគណៈកម្មការបច្ចេកទេសត្រៀមព្រឹត្តិការណស៊ីហ្គេម២០២១ និង២០២៣ទៀតផង។

គួរដឹងដែរថា ការប្រកួតវាយកូនឃ្លីលើតុ ឆ្នាំ២០២០ មានការចូលរួមពី២២សមាគមក្លិប មកពីរាជធានី និងខេត្តចំនួន២៤ សរុបកីឡាករ កីឡាការិនី១៣៣នាក់។ ក្នុងនោះកីឡាករក្របខណ្ឌក១ មាន៨៥នាក់, ក្របខណ្ឌក២ មាន២៩នាក់ និងកីឡាការិនីក្របខណ្ឌក១ មាន៦នាក់ និងក្របខណ្ឌក២ មាន១៣នាក់ កើនជាងឆ្នាំមុនដែលកាលណោះមានត្រឹម១៤សមាគមក្លិបចូលរួម។

ជាលទ្ធផលពីការប្រកួតទាំង គឺ ៖

លេខមួយវិញ្ញាសាគូយុវជនក្របខណ្ឌក២ លេខមួយបានទៅលើ កាង យូឃាង និងវិជ្ជានន្ទ នរៈពីជិត មកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ។


លេខមួយវិញ្ញាសាគូបុរសក្របខណ្ឌក១បានលើ សឹង តុលា និង សារៈ ស៊ូព្រីង មកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ។

លេខមួយឯកត្តជននារី ក១ បានទៅលើកីឡាការិនី បូរ អ៊ិនស៊ូ មកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ។ លេខមួយ ក២បានលើកីឡាការិនី ជៀង ស៊ុនហេង ក្លិបស៊ីធីស្ប៉ត។

លេខមួយឯកត្តជនបុរស ក២ បានលើកេង កិត្តិគុណ មកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ។ លេខមួយក្របខណ្ឌក១ បានទៅលើ សឹង តុលា មកពីមកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ។


វិញ្ញសាវាយក្រុមបុរស ក២ បានទៅលើ កាង យូហេង, វិជ្ជានន្ទ នរៈពីជិត, ឃួន ប៊ុនហៀប និងកេង កិត្តិគុណ មកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ។

វិញ្ញាសាវាយក្រុមបុរស ក្របខណ្ឌក១ បានទៅលើ សឹង តុលា, សារៈ ស៊ូព្រីង, ប៊ុន វិសាល, អ៊ុន មាសសម្បត្តិ និងទៀ តិចអួយ មកពីសមាគមកីឡាវាយកូនឃ្លីលើតុក្រសួងមហាផ្ទៃ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖