+855 16 757 168     samnob@keiladaily.com
KD Logo

ចលនាអូឡាំពិក២០២០ចាប់ផ្ដើមពីថ្ងៃទី២៨ តុលា នេះហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 109


រាជធានី-ខេត្តចំនួន៥រួមមានខេត្តកំពង់ធំ ក្រុងព្រះសីហនុ ខេត្តកែប ខេត្តកណ្ដាល និងរាជធានីភ្នំពេញ ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានកំណត់រាជធានី-ខេត្តចំនួន ៥ ដើម្បីរៀបចំចលនាអូឡាំពិក ឆ្នាំ២០២០ តាមគោលការណ៍របស់គណៈកម្មាធិការអូឡាំពិកអន្ដរជាតិ។


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយចលនាអូឡាំពិកនេះ គឺចាប់ផ្ដើមពីថ្ងៃទី២៨ ខែតុលានេះ ចេញពីខេត្តកំពង់ធំមុនគេ ដោយមានសកម្មភាពលេងកីឡា និងបង្កើតឧត្តមគតិអូឡាំពិក ក្នុងន័យបញ្ជ្រាបការយល់ដឹងអំពីរបៀបរបបលេងកីឡា និងរត់ភ្លើងគប់អូឡាំពិកជាដើម ។


ក្រៅពីនេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏នឹងមានរៀបចំនៅពហុកីឡដ្ឋានជាតិមរតកតេជោមួយដែរ ដើម្បីផ្សព្វផ្សាយពីសមិទ្ធផលប្រវត្តិសាស្ដ្រ ត្រៀមពិធីបើក-បិទ និងការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។ លើសពីនេះ NOCC ក៏នឹងអញ្ជើញកីឡាករ-កីឡាការិនីកម្ពុជា ដែលធ្លាប់ចូលរួមប្រកួតកីឡាអូឡាំពិក ចូលរួមកម្មវិធីនេះផងដែរ ។


សម្រាប់ការកម្មវិធីនៅខេត្តកំពង់ធំ ថ្ងៃពុធ ទី២៨ ខែតុលា នេះប្រព្រឹត្តទៅនៅស្រុកតាំងគោក និងវិទ្យាល៍យស្រះបន្ទាយ។


គួរដឹងដែរថា ចលនាអូឡាំពិក គឺជាកម្មវិធីសកលមួយ ដែលបណ្ដាប្រទេសមាជិកគណៈកម្មាធិការអូឡាំពិកអន្ដរជាតិ តាំងធ្វើរៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាអូឡាំពិកផង និងជំរុញមហាជនចូលរួមលេងកីឡាផង៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖