+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតប៉េតង់ពានរង្វាន់គរុគុណលើកទី០១ចាប់ផ្ដើមពីថ្ងៃទី០៦ដល់ថ្ងៃទី០៨ វិច្ឆិកា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 75

ការប្រកួតប៊ូល និងប៉េតង់ដណ្ដើមពានរង្វាន់គរុណគុណបានចាប់ផ្ដើមហើយនាទីលានពហុកីឡដ្ឋាននៅព្រឹកថ្ងៃសុក្រ ទី០៦ ខែវិច្ឆិកា នេះ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា, ឯកឧត្តម សុខ សង្វា តំណាងក្រុមគ្រួសារសម្ដេចវិបុលបញ្ញា សុខ អាន ព្រមទាំងថ្នាក់ដឹកនាំជាច្រើនរូបទៀត។


ឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់ “គរុគុណ” លើកទីមួយ ឆ្នាំ២០២០នេះ ធ្វើឡើងដើម្បីរំឭកគុណដល់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាប្រធានកិត្តិយសសហព័ន្ធ និងសម្តេចវិបុលបញ្ញា សុខ អាន ជាអតីតប្រធានសហព័ន្ធ ព្រមទាំងអតីតថ្នាក់ដឹកនាំជាច្រើនរូបទៀត ដែលបានលះបង់នូវកម្លាំងកាយចិត្ត និងពេលវេលាដ៏មានតម្លៃខិតខំប្រឹងប្រែងដឹកនាំកីឡា ប៊ូល និងប៉េតង់កម្ពុជា រហូតទទួលបានភាពល្បីល្បាញ និងការកោតសរសើរទាំងថ្នាក់ជាតិ និងពិភពលោក។


ឯកឧត្តម ស សុខា សង្កត់ធ្ងន់ថា ព្រឹត្តិការណ៍ថ្មីនេះនឹងក្លាយជាវេទិកាសម្រាប់កីឡាករ កីឡាការិនីអាចប្រឹងប្រែងឲ្យអស់ពីសមត្ថភាពក្នុងការប្រកួតប្រជែង ដើម្បីបង្ហាញអំពីសក្តានុពល និងទេពកោសល្យ ដែលទទួលបានឱកាសចូលរួមប្រមូលផ្តុំជាក្រុមជម្រើសជាតិយុវជន ឬថ្នាល នាឆ្នាំបន្តបន្ទាប់។

លោក សូមៃ សុខគា អគ្គលេខាធិការរង នៃសហព័ន្ធបានរាយការណ៍ថា ការប្រកួតខាងលើមាន៨វិញ្ញាសារួមមាន ៖ បុរស(ពាន់ធំ) ៣នាក់ ទល់៣នាក់ (បម្រុង១នាក់) នារី ៣នាក់ទល់៣នាក់ (បម្រុង១នាក់) យុវជន ១៨ឆ្នាំចុះ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (ឆ្នាំកំណើតពី២០០២) យុវនារី ១៨ឆ្នាំ ចុះ ២នាក់ ទល់ ២នាក់ (ឆ្នាំកំណើតពី២០០២) ។


ចំណែកវិញ្ញាសាវ័យចាស់ ៣នាក់ ទល់ ៣នាក់ (បម្រុង១) (អាយុ៥៥ឆ្នាំឡើង) យុវជន ១៥ឆ្នាំចុះ ១នាក់ ទល់ ១នាក់(ឆ្នាំកំណើតពី២០០៥) យុវនារី ១៥ឆ្នាំចុះ១នាក់ ទល់ ១នាក់ (ឆ្នាំកំណើតពី២០០៥ សមាគម : នារី និងវ័យចាស់ អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៥ឡើង និងបុរស (ពានធំ) អាចចូលរួមបានចាប់ ពីចំណាត់ថ្នាក់លេខ០៩ឡើង។


ក្នុងពិធីបើកនៅព្រឹកថ្ងៃសុក្រដដែលនេះក៏មានការប្រគល់លិខិតបញ្ជាក់ពីការចូលរួមដល់ក្រុមនីមួយៗ ហើយថ្នាក់ដឹកនាំក៏បានបោះប៊ូលដើម្បីបញ្ជាក់ពីការបើកប្រកួតផ្លូវការដែរ។ ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖