+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធទូកកានូ និងរ៉ូអ៊ីងផ្ដល់ច្រវាមួយតម្លៃជិត៣០០ដុល្លារដល់កីឡាករកីឡាការិនី៣០រូប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 60


ឯកឧត្តម ជា ប៊ុនហេង អគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី១០ ខែវិច្ឆិកា បានប្រគល់ច្រវាកម្រិតស្តង់ដារដល់ក្រុមកីឡាករកីឡាការិនីចំនួន៣០រូប នៅមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្ដាល។


ឯកឧត្តមអគ្គលេខាធិការដដែលបញ្ជាក់ថា ច្រវាទាំងនេះសុទ្ធតែមានគុណភាពស្តង់ដារអន្តរជាតិអាចយកទៅប្រើប្រាស់ប្រកួតលើឆាកអន្តរជាតិបាន ហើយច្រវាមួយមានតម្លៃជាង២០០ដុល្លារអាមេរិកនាំចូលពីប្រទេស និងជាការឧបត្ថម្ភទាំងស្រុងពីសម្ដេចក្រឡាហោម ស ខេង ប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា។


ក្នុងការសំណេះសំណាលជាមួយក្រុមកីឡាករ កីឡាការិនីទាំង៣០រូប ឯកឧត្តមអគ្គលេខាធិការសហព័ន្ធ ជា ប៊ុនហេង បានមើលឃើញពីការរីកចម្រើនយ៉ាងខ្លាំងក្នុងចំណោមកូនក្រុមទាំងអស់ ព្រោះពួកគេបានប្រឹងប្រែងហ្វឹកហាត់ជារៀងរាល់។ ឯកឧត្តមក៏ស្ដាយខ្លាំងដែរដែលមិនអាចឈានទៅយកបានមេដាយនៅស៊ីហ្គេម ឆ្នាំ២០១៩កន្លងទៅ ព្រោះបានត្រឹមលេខ៤ ដោយចាញ់ក្រុមលេខ៣យ៉ាងប្រផុតប្រផើយ។


ចំពោះការចូលរួមប្រកួតស៊ីហ្គេម ២០២១នៅវៀតណាមវិញ ឯកឧត្តម ជា ប៊ុនហេង មិនទាន់ច្បាស់ថា ប្រទេសម្ចាស់ផ្ទះមួយនេះនឹងដាក់វិញ្ញាសាទូកចូលរួមដែរឬយ៉ាងណាទេ។


ថ្នាក់ដឹកនាំដដែលបានផ្ដាំផ្ញើដល់កីឡាករកីឡាការិនីទាំងអស់ធ្វើយ៉ាងណាថែរក្សាច្រវាទាំងនេះឲ្យបានល្អដើម្បីទុកចូលរួមការប្រកួតនានាដោយត្រូវដាក់ឈ្មោះចំណាំឲ្យបានត្រឹមត្រូវ។ មិនតែប៉ុណ្ណោះ នៅឆ្នាំ២០២៣ខាងមុខពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេម សហព័ន្ធក៏គ្រោងបន្ថែមច្រវាស្តង់ដារបែបនេះកាន់តែច្រើន៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖