+855 16 757 168     samnob@keiladaily.com
KD Logo

កម្មវិធីកីឡាដើម្បីទាំងអស់គ្នាប្រព្រឹត្តទៅយ៉ាងរីករាយនៅខេត្តកំពង់ធំ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 62


គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំកម្មវិធីកីឡាដើម្បីទាំងអស់គ្នា ឬ Sport for All នៅថ្ងៃសុក្រ ទី១៣ ខែវិច្ឆិកា ខេត្តកំពង់ធំ។


លោក ញ៉ាន សុខវិសាល ប្រធាននាយកដ្ឋានទំនាក់ទំនងអន្តរជាតិនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បញ្ជាក់ថា ប្រព្រឹត្តទៅដើម្បីបណ្តុះនូវស្មារតីកីឡាជូនដល់មហាជនទូទៅ មិនថាជាកីឡាករ កីឡាការិនីអាជីព ឬការលេងកីឡាដើម្បីសុខភាពនោះទេ ពោលគឺបញ្ជ្រាបនូវស្មារតីកីឡា ចំណេះដឹង ចលនាអូឡាំពិក ទៅដល់ស្រទាប់មហាជននានា ហើយក៏មានការចូលរួមពីសិស្សានុសិស្សជាច្រើនមកពីសាលាបឋមសិក្សា អនុវិទ្យាល័យ វិទ្យាល័យនានា ដែលបានជួបជុំគ្នាលេងកីឡា នៅក្នុងសាលាបឋមសិក្សា-អនុវិទ្យាល័យបណ្តុះវិជ្ជា។


ចំណែក លោក ប៊ុយ សុភ័ណ្ឌ អនុប្រធានគម្រោង NOCC ឲ្យដឹងថា គណៈកម្មការបានចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ជាមួយ រាជរដ្ឋាភិបាល ការរៀបចំទិវាកីឡាដើម្បីទាំងអស់គ្នានេះ គឺក្រុមការងារបានអនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាលយ៉ាងម៉ឺងម៉ាត់បំផុត តាមរយៈការត្រួតពិនិត្យវាស់កម្តៅ ពាក់ម៉ាស់ បាញ់អាល់កុល និងរក្សាគម្លាតសុវត្ថិភាព សម្រាប់អ្នកចូលរួមទាំងអស់គ្នាជាដើម។ ចំពោះកីឡាដើម្បីទាំងអស់គ្នា ឆ្នាំ២០២០នេះ ផ្តោតសំខាន់ទៅលើយុទ្ធនាការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ គឺប្រជាជនម្នាក់លេងកីឡាមួយមុខបំផុសស្មារតីដល់ប្រជាពលរដ្ឋឲ្យចូលរួមសកម្មភាពកីឡា និងលើកទឹកចិត្តឲ្យប្រជាពលរដ្ឋ យុវជន សិស្សានុសិស្ស ចូលរួមទាំងអស់គ្នា ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាផងដែរ។


សម្រាប់ប្រភេទកីឡាដែលត្រូវបានដាក់ឲ្យលេងមានដូចជាលេងបាល់ទាត់ ១១ម៉ែត្រ, ចងជើងដើរប្រណាំងជាក្រុម, ឆ្លើយសំណួរពីគុណតម្លៃអូឡាំពិក និងផ្សព្វផ្សាយការទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម កម្មវិធីកីឡាដើម្បីទាំងអស់គ្នាប្រព្រឹត្តទៅយ៉ាងរីករាយនៅខេត្តកំពង់ធំ លើកទី៣២ ឆ្នាំ២០២៣, លេងឆ្លងកាត់កងអូឡាំពិក, លំហាត់ប្រាណបែបអាអេរ៉ូប៊ិក, រត់ប្រណាំងជុំវិញតារាងបាល់ទាត់, ប្រកួតបាល់ទាត់, ប្រកួតបាល់ទះ, ជិះកង់កម្សាន្តជុំវិញភូមិផ្សព្វផ្សាយវិធានការការពារកូវីដ-១៩, បង្វិលកងរត់ជាក្រុម, ល្បែងអប់រំសាមគ្គីជាក្រុម និងសកម្មភាពសំអាតបរិស្ថានជុំវិញសាលារៀន៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖