+855 16 757 168     samnob@keiladaily.com
KD Logo

កម្មវិធីអប់រំគុណតម្លៃអូឡាំពិកធ្វើដំណើរដល់ខេត្តកណ្ដាល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 149


កម្មវិធីអប់រំគុណតម្លៃអូឡាំពិកដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងត្រូវជាលើកទី៤ប្រចាំឆ្នាំ២០២០ បានឈានដល់ក្រុងតាខ្មៅ ខេត្តកណ្ដាលហើយនៅព្រឹកថ្ងៃចន្ទ ទី២៣ ខែវិច្ឆិកា ដែលប្រព្រឹត្តទៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ។ 


ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្កត់ធ្ងន់ថា កម្មវិធីនេះធ្វើឡើងដើម្បីផ្សព្វផ្សាយឧត្តមគតិអូឡាំពិកទៅដល់ស្រទាប់មហាជន និងសិស្សានុសិស្ស ដោយមានការណែនាំពីគណៈកម្មការអូឡាំពិកអន្តរជាតិ និងចង្អុលបង្ហាញពីឯកឧត្តម ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាផងដែរ។


ដាក់សម្លេង ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC “៖គណៈកម្មការអូឡាំពិកអន្តរជាតិបានណែនាំឲ្យបណ្តាប្រទេសនានា ដែលស្ថិតនៅក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះឆ្លៀតបញ្ជ្រាបការអប់រំផ្សព្វផ្សាយកម្មវិធីនេះតាមដែលអាចធ្វើទៅបាន កុំឲ្យអសកម្ម ក្នុងការផ្សព្វផ្សាយចំណេះដឹងអូឡាំពិក ស្មារតីនៃចលនាកីឡាអូឡាំពិក ឬហៅថាឧត្តមគតិអូឡាំពិក ដូច្នេះ នៅចុងឆ្នាំ២០២០នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានខិតខំធ្វើអស់រយៈពេល៤លើករួចហើយ នៅតាមរាជធានី-ខេត្ត ចំនួន ដោយបានបញ្ជ្រាបអប់រំទ្រឹស្តីចលនាអូឡាំពិក និងនាំលេងកីឡាជូនដល់សិស្សានុសិស្សរាប់ពាន់នាក់។ ជាមួយ នឹងការរៀបចំនៅកន្លែងខុសៗគ្នានេះ យើងឃើញថា យើងបានពង្រឹងស្មារតីការចូលរួមរបស់យុវជន នៅក្នុងវិស័យអប់រំកាយ និងកីឡា ហើយកម្មវិធី អប់រំគុណតម្លៃអូឡាំពិក តែងតែងបានព្យាយាមពន្យល់អំពីគុណតម្លៃនៃជីវិត ចំពោះសកម្មភាពកីឡា ដើម្បីជំរុញឲ្យគាត់យកធ្វើជាមូលដ្ឋាននៃការពង្រឹងសមត្ថភាពផ្លូវកាយ ការដុសខាត់នូវបញ្ហាស្មារតីឲ្យបានល្អប្រសើរ ដែលជាជំនួយដល់ក្នុងការសិក្សារបស់ពួកគាត់។ បើកាលណាពួកគាត់មានសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត នោះការសិក្សារបស់ពួកគាត់ក៏មានការលូតលាស់ល្អប្រសើរផងដែរ។ អប់រំគុណតម្លៃអូឡាំពិក គឺជាចំណែកមួយក្នុងការជំរុញឲ្យការអប់រំមានគុណភាព ដែលយើងឃើញថា កម្មវិធីនេះយើងមានការអប់រំជាសកម្ម ភាពកីឡាផង និងការអប់រំជាទ្រឹស្តីផង ហើយតាមរយៈការបញ្ជ្របការផ្សព្វផ្សាយនេះបានធ្វើឲ្យសិស្សានុសិស្សរបស់យើង ដែលក្នុងនោះជាកីឡាករ កីឡាការិនីប្រចាំសាលារៀននីមួយៗក៏បានយល់ច្បាស់អំពីតួនាទី ភារកិច្ចរបស់ខ្លួន ក៏ដូចជាជំរុញឲ្យពួកគាត់អាចបន្តអប់រំដល់សិស្សានុសិស្សនានា ប្រចាំសាលានីមួយៗ ដែលយើងមិនអាចប្រមូលផ្តុំបាន ក្នុងទ្រង់ទ្រាយធំបាន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ តាមការណែនាំរបស់រាជរដ្ឋាភិបាល។"



ឯកឧត្តម វ៉ាត់ ចំរើន បន្ថែមថា នៅឆ្នាំខាងមុខៗទៀត កម្មវិធីអប់រំគុណតម្លៃអូឡាំពិកនឹងត្រូវបានរៀបចំឡើងកាន់តែធំទូលំទូលាយជាងនេះទៀត។ក្នុងនោះក៏នឹងជំរុញចលនានៃការផ្សព្វផ្សាយពីការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។


គួរដឹងដែរថា កម្មវិធីអប់រំគុណតម្លៃអូឡាំពិកប្រព្រឹត្តទៅចំនួន៣លើកហើយ គឺនៅខេត្តកំពង់ធំ, រាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖