+855 16 757 168     samnob@keiladaily.com
KD Logo

ជើងឯកទាញព្រ័ត្រថ្នាក់ជាតិ២០២០ទាំងបុរស និងនារីបានទៅលើបាត់ដំបងទាំងពីរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 167


ក្រុមទាញព្រ័ត្រមកពីខេត្តបាត់ដំបងត្រកងបានមេដាយមាសទាំងវិញ្ញាសាផ្នែកបុរស និងនារី ក្នុងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ ពីចន្លោះថ្ងៃពុធ ទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា។


ការប្រកួតឆ្នាំ២០២០នេះមានការចូលរួមពី១០ក្រុមនារី និង១២ក្រុមបុរស ដោយប្រកួត៤ស្មើ ក្រោមការឧបត្ថម្ភគាំទ្រទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡា។


ជាលទ្ធផលពីការប្រកួតយ៉ាងស្វិតស្វាញនៅវគ្គផ្ដាច់ព្រ័ត្រដោយមានទាំងអ្នកសន្លប់ផងនោះ ក្រុមបុរសបាត់ដំបងឈ្នះក្រុមក្រសួងមហាផ្ទៃ២ទល់នឹង០ និងក្រុមនារីបាត់ដំបងឈ្នះស្វាយរៀង ២ទល់នឹង០ ឈានទៅដណ្ដើមបានមេដាយមាសទាំងពីរវិញ្ញាសាតែម្ដង។


ឯកឧត្តម មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានមើលឃើញពីការរីកចម្រើនទាំងសមត្ថភាព និងបច្ចេកទេសរបស់កីឡាការិនីទាំងអស់បើប្រៀបធៀបទៅនឹងឆ្នាំទៅ។ ឯកឧត្តមក៏ជំរុញ និងលើកទឹកចិត្តឲ្យក្រុមទាំងអស់បន្តខិតខំប្រឹងប្រែង និងថែរក្សាកីឡាប្រពៃណីមួយនេះផងដែរ។


ក្រៅពីនេះ ឯកឧត្តមប្រធានបង្ហើបថា នៅតែបន្តគម្រោងរៀបចំការប្រកួតកីឡាទាញព្រ័ត្រលក្ខណៈទេសចរណ៍នៅចុងឆ្នាំ២០២១ខាងមុខ នៅខេត្តសៀមរាប បន្ទាប់ពីខកខាននៅឆ្នាំ២០២០នេះដោយសារការីករាលដាលជំងឺកូវីដ១៩៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖