+855 16 757 168     samnob@keiladaily.com
KD Logo

អនុប្រធានសហព័ន្ធទាញព្រ័ត្រជំរុញសិក្ខាកាមឆ្លៀតស្រាវជ្រាវបច្ចេទេសថ្មីៗ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 174


សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាបានបិទបញ្ចប់វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកថ្នាក់ជាតិ កម្រិតបឋមកាលរសៀលថ្ងៃសុក្រ ទី២៧ ខែវិច្ឆិកា នាស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

កម្មវិធីនេះចាប់ផ្ដើមពីថ្ងៃទី២៣ ខែវិច្ឆិកា ដោយមានសិក្ខាកាម២៨នាក់មកពី៩សមាគម និងអង្គភាព ក្រោមការចែករំលែកពីលោក ឯម ហៀង អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ផ្ដោតលើវិធីសាស្ត្រតួនាទី ភារកិច្ច គ្រូបង្វឹកកីឡា, គ្រូបង្វឹកជំនាញ និងបទបញ្ជាកីឡាទាញព្រ័ត្រ, ការអនុវត្តផ្ទាល់លើទីលាន, វិធីសាស្ត្ររៀបចំព្រឹត្តិការណ៍កីឡា។


អ្នកស្រី ប្រាក់ សម្ផស្ស អគ្គលេខាធិការសហព័ន្ធបានអានរបាយការណ៍ពីកម្មវិធីសិក្សានេះ និងបានវាយតម្លៃលើសិក្ខាកាមទាំងអស់ ដែលក្នុងនោះមានល្អ៦០ភាគរយ, ល្អបង្គួរ៣៥ភាគរយ និងមធ្យម១៥ភាគរយ។

វគ្គបណ្ដុះបណ្ដាលនេះទទួលបានការឧបត្ថម្ភទាំងស្រុងពីក្រសួងអប់រំ យុវជន និងកីឡា។


ជាមួយគ្នានេះក្នុងថ្ងៃបិទវគ្គ លោក ប្រាក់ សុជាតិ អនុប្រធានសហព័ន្ធកីឡាទាញព្រ័ត្របានថ្លែងអំណរគុណ លោក ឯម ហៀង ដែលបានបង្ហាត់បង្ហាញដល់សិក្ខាកាម និងអ្នកដែលបានចូលរួមទាំងអស់។ លោកសប្បាយចិត្តដែលកម្មវិធីនេះត្រូវបានរៀបចំឡើងយ៉ាងរលូន។


មិនតែប៉ុណ្ណោះ លោកក៏បានជំរុញគ្រូៗទាំងអស់គួរស្វែងរកបច្ចេកទេសបន្ថែម ហើយសហព័ន្ធក៏ប្ដេជ្ញានឹងបន្ថែមទាញព្រ័ត្រក្នុងកម្មវិធីសិក្សាអប់រំផងដែរ។


ចុងបញ្ចប់នៃកម្មវិធី សិក្ខាកាមទាំងអស់ទទួលបានលិខិតបញ្ជាក់ការសិក្សាម្នាក់មួយៗទៀតផង៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖