+855 16 757 168     samnob@keiladaily.com
KD Logo

មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាពិកអាស៊ីធ្វើនៅថ្ងៃពុធស្អែកនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 142



ឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC នឹងចូលរួមកិច្ចប្រជុំតាមអនឡាញនៃមហាសន្និបាតប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី នាពេលរសៀលថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ស្អែកនេះ ដោយគ្រោងនឹងពិនិត្យមើលលើរបាយការណ៍វឌ្ឍនភាពការងារ ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ ១៩នៃបណ្តាចលនាអូឡាំពិក នៅក្នុងទ្វីបអាស៊ី ព្រមទាំងរបៀបវារៈមួយចំនួនទៀត។

ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ការចូលរួមនេះទទួលបានការឯកភាពឲ្យគណៈកម្មាធិការជាតិអូឡាំពិក ដែលដឹកនាំដោយឯកឧត្តម ថោង ខុន ដែលជាសមាជិកក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីរៀបចំគណៈប្រតិភូរបស់ខ្លួនត្រៀម ចូលរួមប្រជុំតាមរយៈវីដេអូ Conference ជាមួយប្រតិភូនៃ៤៥ប្រទេសទៀត ដោយផ្តោតសំខាន់លើរបៀបវារៈលើការស្តាប់នូវសារសំឡេងរបស់ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ លោក Thomas Bach និងសន្ទរកថាផ្ទាល់របស់ប្រធានក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី ព្រះអង្គម្ចាស់ Sheikh Ahmad ព្រមទាំងការបង្ហាញនូវរបាយការណ៍វឌ្ឍនភាពការងារកន្លងមកផងដែរ។ ជាមួយគ្នានោះកិច្ចប្រជុំនឹងលើកឡើងនូវបណ្តាប្រទេសដែលត្រៀមទទួលធ្វើម្ចាស់ផ្ទះ កីឡាក្នុងទ្វីបអាស៊ី ដូចជាការប្រកួតកីឡាតំបន់ឆ្នេរតំបន់អាស៊ី នៅប្រទេសចិន, ការប្រកួតកីឡាក្នុងសាល កីឡាយុទ្ធគុនចម្រុះ នៅប្រទេសថៃ និងកីឡាអាស៊ី នៅប្រទេសចិន ឆ្នាំ២០២២ជាដើម ដោយបណ្តាម្ចាស់ផ្ទះទាំងនោះ នឹងធ្វើរបាយការណ៍វឌ្ឍនភាពការងារបង្ហាញជូនក្នុងកិច្ចប្រជុំនេះដែរ។ ក្រៅពីនេះ ក៏មានការបោះឆ្នោតជ្រើសរើសបេក្ខភាពទីក្រុងដែលត្រៀមធ្វើម្ចាស់ផ្ទះ នាឆ្នាំ២០៣០ ដែលមានទីក្រុងពីរ គឺទីក្រុងដូហានៃប្រទេសកាតា និងទីក្រុង Riyadh នៃប្រទេស Saudi Arabia។



ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជារំពឹងថា មហាសន្និបាតក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ីនឹងទទួលបានជោគជ័យ ដែលនឹងប្រារព្ធធ្វើឡើងពេញរសៀល នាថ្ងៃពុធ ទី១៦ ខែធ្នូ ឆ្នាំ២០២០ ដោយឯកឧត្តមបន្ថែមថា កម្ពុជានឹងបានបង្ហាញនូវមុខមាត់ កិត្តិយសរបស់ខ្លួន តាមរយៈកិច្ចប្រជុំអនឡាញ ក្នុងឋានៈជាប្រទេសមួយ ដែលជាសមាជិកពេញសិទ្ធិនៃក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី៕

ប្រភព : CAMSOC
រូបភាពឯកសារប្រជុំអនឡាញអន្តរជាតិ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖