+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករ សុខ លឹមហេង ឈ្នះជើងឯកថ្នាក់ជាតិកីឡាអុកចត្រង្គ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 88

កីឡាករ សុខ លឹមហេង ដណ្តើមបានចំណាត់ថ្នាក់លេខ១ ពីការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ បន្ទាប់ពីបានយកឈ្នះនៅវគ្គផ្តាច់ព្រ័ត្រលើកីឡាករជើងខ្លាំង និងជាអតីតស្តេចអុក ឈាវ បូរ៉ា កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២១ នៅក្លឹបសេះខៀវ រាជធានីភ្នំពេញ។

កីឡាករអុកចត្រង្គ សុខ លឹមហេង ក៏ជាម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខ១ នៅក្នុងការប្រកួតនានា នាពេលកន្លងមកដែរ ហើយនៅក្នុងជើងឯកថ្នាក់ជាតិ ដែលបានបិទបញ្ចប់ដោយជោគជ័យម្សិលមិញ យុវជនដ៏លេចធ្លោរូបនេះបានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ដោយឆ្លងកាត់១៥ប្រកួត សរុប១២ពិន្ទុ ដណ្តើមបានលេខ១ ខណៈគូប្រជែងដ៏សំខាន់នៅវគ្គផ្តាច់ព្រ័ត្រ កីឡាករ ឈាវ បូរ៉ា ឆ្លងកាត់១៥ប្រកួតដូចគ្នា ដោយមានត្រឹមតែ១០.៥ពិន្ទុ។ រីឯចំណាត់ថ្នាក់លេខ៣ បានទៅលើកីឡាករ យ៉ាន សុខលាង និងលេខ៤ កីឡាករ ទេស សារ៉ាឌី ស្របពេលដែលកីឡាករខ្លាំងៗចំនួន ១២នាក់ផ្សេងទៀតក៏ត្រូវបានបង្ហាញនៅក្នុងចំណាត់ថ្នាក់ជាបន្ទាប់ ដែលកីឡាករទាំង១៦នាក់នេះ ត្រូវបានសម្រិតសម្រាំង ចេញពីការប្រកួតក្នុងចំណោមបេក្ខជនចំនួន ៦៤នាក់។

ថ្លែងនៅក្នុងឱកាសបិទការប្រកួតកីឡាអុកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ក្រោមការរៀបចំរបស់សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា និងកិច្ចសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា, លោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡា នៃក្រសួងអប់រំ យុវជន និងកីឡាលើកឡើងថា ក្នុងនាមនាយកដ្ឋានជំនាញ ដែលជាសេនាធិការរបស់ក្រសួងអប់រំ បានចូលរួមអបអរសាទរ ចំពោះសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលបានរៀបចំកម្មវិធីប្រកួតកីឡាអុកកចត្រង្គជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំថ្នាំ២០២០នេះឡើង ក្នុងគោលបំណងដើម្បីលើកកម្ពស់សមត្ថភាពកីឡាករ ក៏ដូចជាការបង្ហាញ និងផ្សព្វផ្សាយកីឡាអុកចត្រង្គកម្ពុជា ដែលជាកីឡាប្រពៃណ៏ជាតិដល់យុវជនជំនាន់ក្រោយឲ្យបានស្គាល់ពីបច្ចេទេសក្នុងការលេងអុកចត្រង្គនេះ។



លោកបន្ថែមថា នៅឆ្នាំ២០២៣ កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ដែលនេះគឺជាប្រវត្តិសាស្ត្រថ្មីមួយទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា បានបង្កើតគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ដែលមានសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC។ CAMSOC បានកំណត់ប្រភេទកីឡា ដែលត្រូវដាក់បញ្ចូលក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដោយបែងចែកជាបីប្រភេទ គឺទី១-ប្រភេទកីឡាមានសក្តានុពលខ្ពស់ និងមានប្រជាប្រិយភាព ដែលមានចំនួន ១៧ប្រភេទកីឡា។ ២-ប្រភេទកីឡា ដែលមានសក្តានុពលមធ្យម មានចំនួន ១៥ប្រភេទ។ ទី៣-ប្រភេទកីឡាដែលត្រៀមនឹងដាក់បញ្ចូលមានសក្តានុពលទាបមានចំនួន ១៣ប្រភេទកីឡា។ រីឯប្រភេទកីឡា អុកចត្រង្គនេះ ក៏ត្រូវបាន CAMSOC ជ្រើសរើសដាក់បញ្ជូលទៅក្នុងប្រភេទកីឡាសក្តានុពលខ្ពស់ ក្នុងការដណ្តើមមេដាយជូនជាតិផងដែរ។ តួនាទីរបស់សហព័ន្ធ មន្ត្រីរដ្ឋបាល មន្ត្រីបច្ចេកទេស និងកីឡាករទាំងអស់ ត្រូវចូលរួមក្នុងការប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ដោយកំពុងដើរតួយ៉ាងសំខាន់ ក្នុងការបញ្ចេញសមត្ថភាព និងសម្រេចតាមចក្ខុវិស័យ របស់ CAMSOC, សហព័ន្ធផ្ទាល់ផង និងប្រជាជនកម្ពុជាទូទាំងប្រទេសផង ដែលកំពុងទន្ទឹងរង់ចាំនូវលទ្ធផលផលដ៏ល្អនេះ។

អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡារូបនេះ បានលើកឡើងនូវការអនុវត្តតាមគោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងយុទ្ធសាស្ត្រកំណែទម្រង់អនុវិស័យអប់រំកាយ និងកីឡា ដើម្បីឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដោយក្រសួងអប់រំ យុវជន និងកីឡា បានផ្តល់ថវិកាគាំទ្រប្រចាំឆ្នាំដល់សហព័ន្ធកីឡាជាតិនានា ក្នុងកិច្ចការរដ្ឋបាល ការបណ្តុះបណ្តាល និងការប្រកួត។ នៅក្នុងឆ្នាំ២០២០ ក្រសួងអប់រំបានផ្តល់ថវិកាគាំទ្រដល់សហព័ន្ធកីឡាជាតិចំនួន៤២ សរុបថវិកាចំនួន ៣.១០០.០០០.០០០ រៀល ក្នុងនោះសហព័ន្ធកីឡាអុកចត្រង្គទទួលបាន ៦០លានរៀល សម្រាប់ជំនួយដល់ដំណើរការអភិវឌ្ឍវិស័យកីឡាមួយនេះឲ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

ប្រភព : Camsoc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖