+855 16 757 168     samnob@keiladaily.com
KD Logo

ការពារជាតិយកជើងឯកសីដក់៣ទល់៣ ខណៈឈ្នះជើងឯក២ទល់២

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 44


ការប្រកួតសីដក់ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ បានបិទបញ្ចប់ទៅហើយកាលថ្ងៃសៅរ៍ ទី០៩ ខែមករា ឆ្នាំ២០២១ នៅវិមានពហុកីឡដ្ឋានជាតិ។


ការដែលត្រូវបានលើកពេលពីចុងឆ្នាំ២០២០មកឆ្នាំ២០២១ដោយសារកូវីដ១៩នេះ មាន៣វិញ្ញាសា គឺវិញ្ញាសា ៣នាក់ ទល់ ៣នាក់បុរស, ២នាក់ ទល់ ២នាក់បុរស និងវិញ្ញាសានារី ២នាក់ ទល់ ២នាក់ ក្រោមការសហការពីក្រសួងអប់រំ យុវជន និងកីឡា។


ជាលទ្ធផលពីការប្រកួតចំនួន២ថ្ងៃពេញ ជើងឯកប្រចាំវិញ្ញាសាបុរស ៣នាក់ទល់៣នាក់ បានទៅលើក្រុមក្រសួងការពារជាតិ ដោយឈ្នះក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមដេអិន។


វិញ្ញាសា២ទល់នឹង២បុរស តំណែងជើងឯកបានលើក្រុមក្រសួងមហាផ្ទៃ, លេខ២ ក្រសួងការពារជាតិ និងលេខ៣ ក្រុមមជ្ឈមណ្ឌល ខ.ភ.ម។


សម្រាប់វិញ្ញាសា  ផ្នែកក្រុមនារី ២នាក់ទល់២នាក់ មេដាយមាសបានលើក្រុមមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ, លេខ២ ក្រុមក្រសួងការពារជាតិ២ និងលេខ៣ ក្រុមក្រសួងការពារជាតិ១។


ក្រុមចូលរួមទាំងអស់មានក្រសួងការពារជាតិ, ក្រសួងមហាផ្ទៃ, យុវជនខេមរា, ក្រុមដេអិន និងមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖