+855 16 757 168     samnob@keiladaily.com
KD Logo

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ត្រួតពិនិត្យកែសម្រួលបទបញ្ជាការប្រកួត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 65

ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន ប្រធានសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជាបានដឹកនាំអង្គប្រជុំត្រួតពិនិត្យ និងកែសម្រួលបទបញ្ជាការប្រកួតកីឡាគុនល្បុក្កតោ ដែលបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២១។


កិច្ចប្រជុំត្រួតពិនិត្យនេះក៏មានការចូលរួមពីឯកឧត្តម កែវ រ៉េមី ទីប្រឹក្សាជាន់ខ្ពស់, ឯកឧត្តម វ៉ាត់ ចំរើន អនុប្រធាន, ព្រឹទ្ធាចារ្យគុនល្បុក្កតោ និងគណៈកម្មាការបច្ចេកទេសនៃសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា។ ការកែសម្រួល នូវបទបញ្ជាការប្រកួតនៃប្រភេទកីឡាប្រពៃណីជាតិខ្មែរ ក្បាច់គុនព្រឹលឹងជាតិខ្មែរមួយនេះ ក្នុងគោលបំណងដើម្បីឲ្យកាន់តែមានលក្ខណៈល្អប្រសើរ សម្រាប់ការប្រកួតនៅក្នុងកម្រិតថ្នាក់ជាតិរបស់ខ្លួន ក៏ដូចជាគោលដៅធ្វើឲ្យមានស្តង់ដារជារួមមួយលើឆាកអន្តរជាតិ ជាពិសេសគឺសម្រាប់ដំណើរឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលជាប្រវត្តិសាស្ត្រជាលើកដំបូងនៃការប្រកួតកីឡាថ្នាក់តំបន់អាស៊ីអាគ្នេយ៍ នៅព្រះរាជាណាណាចក្រកម្ពុជា។




ក្នុងឱកាសនោះដែរ ដោយឃើញពីផលលំបាកដោយសារវិបត្តិជំងឺកូវីដ-១៩ ក៏ដូចជាព្រឹទ្ធាចារ្យគុនល្បុក្កតោ និងសាលាគុនល្បុក្កតោមួយចំនួននោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន បាននាំយកអំណោយមួយចំនួនរបស់សប្បុរសជន 
ដែលជាផលិតករភាពយន្ត (Surviving Bokator) ជាថវិកា សម្រាប់ព្រឹទ្ធាចារ្យគុនល្បុក្កតោ ដែលបានចូលរួមក្នុង ភាពយន្តឯកសារនោះ និងសម្ភារៈហ្វឹកហាត់មួយចំនួនទៀត សម្រាប់សាលាគុនល្បុក្កតោណា ដែលមានការខ្វះខាត ក្នុងនោះលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ក៏ធ្លាប់ទទួលបានថវិកាឧបត្ថម្ភមួយចំនួន នៅក្នុងកំឡុងពេលដែលរងផលប៉ះពាល់ក្នុងស្ថានភាពវិបត្តិជំងឺកូវីដ-១៩នេះផងដែរ។


គួររំឭកថា ភាពយន្តឯកសារ «ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ» (SURVIVING BOKATOR ) ដែលផលិតដោយផលិតជនជាតិកាណាសា លោក Mark Bochsler និងលោកស្រី Sandra Leuba នេះបានទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍ដ៏ល្បីឈ្មោះលំដាប់ពិភពលោក World FICT Challenge ( World Championship of Cinema and Television in sports culture ) នៅក្នុងមហោស្រពភាពយន្ត មីឡាណូអន្តរជាតិ លើកទី៣៨ ដែលទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយ Surviving Bokator ទទួលបានពាន HONOURARY MENTION ក្នុងវិស័យកីឡា និងសង្គម៕

រូបភាព ៖ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖