+855 16 757 168     samnob@keiladaily.com
KD Logo

សាលាគុនល្បុក្តតោខ្សត់ខ្សោយទទួល​បានអំណោយពីផលិតករភាពយន្តរឿង Surviving Bokator

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 55


ដោយឃើញពីលំបាក នៃឥទ្ធិពលរបស់ វីរុសកូវីដ ១៩ មកលើកម្ពុជា ផលិតករភាពយន្ត (Surviving Bokator ) ផ្ដល់ថវិកាសម្រាប់ព្រឹទ្ធាចារ្យគុនល្បុក្កតោដែលបានចូលរួមក្នុង ភាពយន្តឯកសារនោះ និងសម្ភារៈហ្វឹកហាត់មួយចំនួនទៀតសម្រាប់សាលាគុនល្បុក្កតោណា ដែលមានការខ្វះខាត ក្នុងនោះលោកគ្រូតាក្រមាមាស សាន គឹមស៊ាន ក៏ធ្លាប់បានថវិការឧបត្ថម្ភមួយចំនួននៅក្នុងកំឡុងពេលដែលរងផលប៉ះពាលពីវីរុស កូវិដ ១៩នេះផងដែរ។


ពិធីនេះធ្វើឡើងក្នុងអង្គប្រជុំ ត្រួតពិនិត្យ និងកែសម្រួលបទបញ្ជាការប្រកួតកីឡាគុនល្បុក្កតោ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំសហព័ន្ធ ព្រឹទ្ធាចារ្យគុនល្បុក្កតោ និងគណកម្មការបច្ចេកទេសរបស់សហព័ន្ធ ក្រោមអធិបតីភាពឯកឧត្តម ច័ន្ទ សារុន ដែលជាប្រធានសហព័ន្ធ។


គួរដឹងដែរថា ខ្សែភាពយន្ត​ឯកសារ ការរស់ឡើងវិញនៃក្បាច់គុនល្បុក្កតោ (SURVIVING BOKATOR ) ដែលផលិតដោយផលិតជនជាតិកាណាសា លោក Mark Bochsler និងលោកស្រី Sandra Leuba នេះបានទទួលបានជ័យជំនៈក្នុងព្រឹត្តិការណ៍ដ៏ល្បីឈ្មោះលំដាបពិភពលោក World FICT Challenge ( World Championship of Cinema and Television in sports culture ) នៅក្នុងមហោស្រពភាពយន្ត មីឡាណូអន្តរជាតិលើកទី៣៨ ដែលទទួលស្គាល់ជាផ្លូវការដោយគណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) ដោយ Surviving Bokator ទទួលបានពាន HONOURARY MENTION ក្នុងវិស័យកីឡា និងសង្គម៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖