+855 16 757 168     samnob@keiladaily.com
KD Logo

បិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្នាន នៅខេត្តកំពត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 92

លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា និងលោក សូ ភារិទ្ធ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្នាន ដែលបានធ្វើឡើង នៅខេត្តកំពត កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ 

លោក ឃុន ផានិត អ្នកគ្រប់គ្រងវគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកកីឡាវាយកូនឃ្លីលើតុកម្រិតមូលដ្ឋាននេះ បានឲ្យដឹងថា វគ្គនេះធ្វើឡើងក្រោមការគាំទ្រថវិកាពីក្រសួងអប់រំ យុវជន និងកីឡា។ វគ្គបណ្ដុះបណ្ដាលដែលមានរយៈពេល៥ថ្ងៃ និងមានគ្រូជំនាញចំនួន៥រូប ជាមួយនិងសិក្ខាកាមចំនួន២៦រូប (៩រូបជានារី) ក្រោយពីបញ្ចប់ការសិក្សា គ្រូឧទ្ទេសបានវាយតម្លៃថា មានសិក្ខាកាមចំនួន១០ភាគរយ បានទទួលនិទ្ទេសល្អ ៥០ភគរយបានទទួលនិទ្ទេសល្អបង្គួរនិង៤០ភាគរយបានទទួលនិទ្ទេសមធ្យម។ 



សិក្ខាកាមគ្រប់រូប បានសិក្សាយ៉ាងយកចិត្តទុកដាក់ខ្ពស់ គឺសិក្សាទាំងទ្រឹស្ដី និងការអនុវត្តនៅលើទីលាន ដើម្បីទទួលនូវចំណេះដឹង និងបទពិសោធន៍ សម្រាប់យកទៅធ្វើការបណ្ដុះបណ្ដាលហ្វឹកហាត់បន្តដល់សិស្សានុសិស្ស កីឡាករ-កីឡាការិនីនៅតាមសាលារៀន អង្គភាព សហគមរបស់ខ្លួន ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាមួយនឹងការបិទវគ្គបញ្ចប់ការសិក្សានេះ សហព័ន្ធបានឧបត្តម្ភសម្ភារៈកីឡាវាយកូនឃ្លីលើតុមួយចំនួនដូចជា៖ តុកីឡាវាយកូនឃ្លីលើតុ (តុប៉េងប៉ុង) ចំនួន០២ និង សំណាញ់ចំនួន០២ រ៉ាកែតវាយកូនឃ្លីលើតុចំនួន៤៨រ៉ាកែត និងគ្រាប់បាល់ (គ្រាប់ប៉េងប៉ុង) ចំនួន២០០គ្រាប់ ។ 



លោក ស៊ុន សុទ្ធារិទ្ធ បានមានប្រសាសន៍ថា តាងនាមលោកប្រធានគណៈកម្មាធិការប្រតិបត្តិសហព័ន្ធ បានបង្ហាញនូវចិត្តរំភើប និងរីករាយ ដែលទទួលបានការសហការ និងគាំទ្រពីថ្នាក់ដឹកនាំមន្ទីរ ព្រមទាំងសហការីទាំងអស់ បង្កលក្ខណៈដល់ភាពងាយស្រួល ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលនេះអោយប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖