+855 16 757 168     samnob@keiladaily.com
KD Logo

ក្រសួងមហាផ្ទៃឈរលើគេក្នុងតារាងមេដាយចំបាប់ថ្នាក់ជាតិ២០២០

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 101


ក្រុមក្រសួងមហាផ្ទៃក្រសោបបានចំណាត់ថ្នាក់កំពូលតារាងតែម្ដងក្នុងការប្រកួតកីឡាចំបាប់ថ្នាក់ជាតិឆ្នាំ២០២០ដែលប្រព្រឹត្តទៅពីថ្ងៃសុក្រ​ ទី២៩ ដល់ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១។


ការប្រកួតទាំងអស់មាន១៤វិញ្ញាសា​ ដោយបែងចែកលក្ខណៈចំបាប់សម័យ និងចំបាប់បុរាណ។ សម្រាប់កក្លិបចូលរួមមាន៩ សរុបកីឡាករ៤៨នាក់ និងកីឡាការិនី១៦នាក់។ 


ជាលទ្ធផលពីការប្រកួតរយៈពេល៣ថ្ងៃ ក្រុមកីឡាចំបាប់ក្លិបក្រសួងមហាផ្ទៃ​ដណ្ដើមបានលេខមួយក្នុងតារាងមេដាយសរុបដោយទទួលបានមេដាយមាស៧, ប្រាក់៤ និងសំរឹទ្ធ១០ សរុប២១។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ថិតនៅចំណាត់ថ្នាក់លេខ២ មានមេដាយមាស៣, ប្រាក់៥ និងសំរឹទ្ធ៥ សរុប១៣។ ចំណាត់ថ្នាក់លេខ៣បានលើគិរីបារមីដំរីមានរិទ្ធិ បានមេដាយមាស២ ប្រាក់២ និងសំរឹទ្ធមួយ សរុប៥មេដាយ។


លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាអះអាងថា ការប្រកួតជ្រើសរើសជើងឯកឆ្នាំ២០២០នេះ គឺជាការត្រៀមដ៏សំខាន់សម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២៣ ព្រោះជាកីឡាប្រកបដោយសក្ដានុពលមួយរបស់កម្ពុជា។ មិនតែប៉ុណ្ណោះ ការប្រកួតនេះក៏ជាការថែរក្សាវប្បធម៌ផងដែរ។ 


អនុប្រធានបង្ហើបបន្ថែមថា សហព័ន្ធគ្រោងបញ្ជូនគ្រូបង្វឹកកម្ពុជាទៅទទួល​ការបណ្ដុះបណ្ដាលបន្ថែមនៅប្រទេសចិន និងអញ្ជើញគ្រូពីបរទេសមកជួយបង្ហាត់កីឡាករ កីឡាការិនីថែមទៀតផង៕



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖