+855 16 757 168     samnob@keiladaily.com
KD Logo

ពានធំប៉េតង់ថ្នាក់ជាតិ២០២០ក្របខណ្ឌក១បានលើក្រុមវិស្ណុរាជ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 90

ឆ្លងកាត់ការប្រកួត៣ថ្ងៃពេញ ក្រុមប៉េតង់វិស្ណុរាជសម្បូរដោយកីឡាករវ័យចាស់បានក្លាយជាម្ចាស់ជើងឯក៣ទល់៣ ពានធំក្របខណ្ឌក១ ជើងឯកថ្នាក់ជាតិ២០២០ ក្រោយយកឈ្នះក្រុមទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងវគ្គផ្ដាច់ព្រ័ត្រ ថ្ងៃអាទិត្យ ទី៣១ ខែមករា ឆ្នាំ២០២១ នាទីលានពហុកីឡដ្ឋានជាតិ។


លោក មាស វិស្ណុ តំណាងក្រុមវិស្ណុរាជឲ្យដឹងថា ក្រុមរបស់លោកទើបត្រូវបានបង្កើតឡើងកន្លះឆ្នាំប៉ុណ្ណោះដោយមានការចូលរួមពីសមាជិកដែលស្រលាញ់កីឡាប៉េតង់ និងលេងជាប្រចាំដើម្បីសុខភាព។ លោកថា ទោះសមាជិកក្រុមមានវ័យចំណាស់ច្រើនពីចន្លោះ៤០ទៅ៥០ឆ្នាំ តែមិនមែនជាបញ្ហាចោទឡើយ ព្រោះកីឡានេះមិនចោទខ្លាំងលើកត្តាវ័យទេ។

សម្រាប់ ក្របខណ្ឌក២ លេខ១ ក្លិបសកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លេខ២ ក្លិបរដ្ឋសភាពសែនជ័យ និងលេខ៣ ក្លិបសេនារាជសីហ៍។ វិញ្ញាសានារីពានធំ ៣នាក់ ទល់ ៣នាក់ លេខ១ ក្លិបកងយោធពលខេមរភូមិន្ទ លេខ២ ក្លិបសេនារាជសីហ៍ និងលេខ៣ ក្លិបក្រសួងមហាផ្ទៃ។


ដោយឡែកវិញ្ញាសាយុវជនអាយុក្រោម ១៨ឆ្នាំ ៣នាក់ ទល់ ៣នាក់ លេខ១ ក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី លេខ២ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តរតនគិរី និងលេខ៣ ក្លិបស្រុកបាណន់ខេត្តបាត់ដំបង។ វិញ្ញាសាយុវជនអាយុក្រោម ១៥ឆ្នាំ ១ទល់១ លេខ១ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត លេខ២ ក្លិបវិទ្យាល័យ ហ៊ុន សែន សាលាក្រៅប៉ៃលិន និងលេខ៣ ក្លិបទីស្ដីការគណៈរដ្ឋមន្ដ្រី។


វិញ្ញាសាយុវនារីអាយុក្រោម ១៨ឆ្នាំ ២នាក់ ទល់ ២នាក់ លេខ១ ក្លិបកងយោធពលខេមរភូមិន្ទ លេខ២ ក្លិបមជ្ឈមណ្ឌលកីឡាកងយោធពលខេមរភូមិន្ទ និងលេខ៣ ក្លិបវិទ្យាល័យ ហ៊ុន សែន សាលាក្រៅប៉ៃលិន និងវិញ្ញាសាយុវនារីអាយុក្រោម ១៥នាក់ ១នាក់ ទល់ ១នាក់ លេខ១ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង លេខ២ មន្ទីរអប់រំ យុវជន និងកីឡាខេត្តស្វាយរៀង និងលេខ៣ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តប៉ៃលិន៕




សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖