+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ចប់ជាស្ថាពរ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 182

ការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ ដែលបានពន្យាពេលមកប្រកួតពីថ្ងៃទី២៩ដល់ថ្ងៃទី៣១ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិអូឡាំពិកបានប្រកាសបិទបញ្ចប់ជាផ្លូវការហើយនៅល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ បន្ទាប់ពីសម្រិតសម្រាំងបានម្ចាស់ជ័យលាភីលើវិញ្ញាសាសរុបចំនួន៧។



លទ្ធផលជ័យលាភីលើវិញ្ញាសាសរុបចំនួន៧ រួមមាន៖ ១-វិញ្ញាសាបុរស ក១ ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបមិត្តភាពកម្ពុជា-បារាំង។ ២-វិញ្ញាសាយុវនារី ១៥ឆ្នាំចុះ ១នាក់ទល់១នាក់ ចំណាត់ថ្នាក់លេខ១ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង។ ៣-យុវជន១៥ឆ្នាំចុះ ១នាក់ទល់១នាក់ លេខ១ ក្លិបមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពត។ ៤-យុវនារី១៨ឆ្នាំចុះ ២នាក់ទល់២នាក់ លេខ១ ក្លិបប៉េតង់កងយោធពលខេមរភូមិន្ទ។ ៥-យុវជន១៨ឆ្នាំចុះ ៣នាក់ទល់៣នាក់ លេខ១ ក្លិបទីស្តីការគណៈរដ្ឋមន្ត្រី។ ៦-បុរសក២ ៣នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបសាកលវិទ្យាល័យសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជ័យលាភីលើវិញ្ញាសាទី៧ នារី៣នាក់ទល់៣នាក់ ជ័យលាភីចំណាត់ថ្នាក់លេខ១ បានទៅលើក្លិបសេនារាជសីហ៍។ ក្រៅពីចំណាត់ថ្នាក់លេខ១ មេដាយមាស នេះ ក៏មានចំណាត់ថ្នាក់លេខ២ដល់លេខ៤ លើវិញ្ញាសាទាំង៧នេះដូចៗគ្នាផងដែរ។



ក្នុងឱកាសបិទការប្រកួតវគ្គផ្តាច់ព្រ័ត្រ និងពិធីបំពាក់មេដាយ អញ្ជើញចូលរួមពីឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖