+855 16 757 168     samnob@keiladaily.com
KD Logo

បំប៉នសមត្ថភាពបច្ចេកទេសគ្រូបង្វឹកតេក្វាន់ដូ WT តាមសាលាឯកជន

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 79

នាល្ងាចថ្ងៃទីទី៣១ ខែមករា ឆ្នាំ២០២១ លោក សំ សុខយី អគ្គលេខាធិការសមាគមតេក្វាន់ដូរាជធានីភ្នំពេញ តំណាងសមាគមតេក្វាន់ដូរាជធានីភ្នំពេញ អញ្ជើញប្រកាសបើកវគ្គសិក្ខាសាលា ស្តីពីបំប៉នសមត្ថភាពបច្ចេកទេសគ្រូបង្វឹក សម្រាប់សាលាវេស្ទឡាញន៍ និងណត្សឡាញន៍នៅទីលានហ្វឹកហាត់វិទ្យាល័យបឹងត្របែក។

លោក សំ សុខយី បញ្ជាក់ថា ការរៀបចំសិក្ខាសាលាបច្ចេកទេសនេះ គឺដើម្បីបន្ស៊ីជាមួយនឹងកែតម្រូវបច្ចេកទេសសម្រាប់ការបង្ហាត់សិស្សឲ្យបានដូចគ្នា។ លោកបានសង្កត់ធ្ងន់លើការបង្ហាត់របស់លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ចំពោះការពិនិត្យការចុះវត្តមាន និងវិន័យក្នុងការហ្វឹកហាត់។ លោកគ្រូ អ្នកគ្រូ ត្រូវមានទំនាក់ទំនងល្អជាមួយគណៈគ្រប់គ្រងសាលា ដើម្បីផ្តល់ និងទទួលព័ត៌មាន។ សម្រាប់ការហ្វឹកហាត់ សាលាចង់ឲ្យសិស្សគុនមានសម្លៀកបំពាក់ស្តង់ដារ និងឧបករណ៍ហ្វឹកហាត់ត្រឹមត្រូវ។



សូមបញ្ជាក់ថា ខេមរសហព័ន្ធតេក្វាន់ដូ WT (World Taekwondo) តែងតែរៀបចំកីឡាថ្នាល ចាប់ពីសាលាបឋមសិក្សា រហូតដល់មធ្យមសិក្សា ដើម្បីស្វែងរកកីឡាករ កីឡាការិនី ដើម្បីបញ្ចូលទៅក្នុងក្រុមជម្រើសជាតិ នាពេលអនាគត។

លោកគ្រូ អ្នកគ្រូរបស់សមាគមដែលបានចូលរួមសិក្ខាសាលាបច្ចេកទេស នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ នៅក្លឹបតេក្វាន់ដូវិទ្យាល័យបឹងត្របែក មានដូចជា លោក រើន គន្ថា គ្រូបង្វឹក (៤ដាន់) កញ្ញា ហាន ស្រីនិច គ្រូបង្វឹក (៣ដាន់) លោក ស៊ឹម សាន គ្រូបង្វឹក (៣ដាន់) លោកស្រី រឿន ចន្ថា គ្រូបង្វឹក (២ដាន់) លោក វ៉ាន់ ធារិន គ្រូបង្វឹក (២ដាន់) លោក អ៊ា ឆៃឃីម គ្រូបង្វឹក (២ដាន់) លោក តាំង ឃុនលាភ គ្រូបង្វឹក (១ដាន់) លោក អ៊ឹង ឧត្តមបញ្ញារឹទ្ធ គ្រូបង្វឹក (១ដាន់) លោក រិន សុផានិត គ្រូបង្វឹក (១ដាន់) លោក អ៊ុក ស៊ីថង គ្រូជំនួយ (១ដាន់) និងលោក នីចន្ថា សុខរស្មី គ្រូជំនួយ (១ដាន់)៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖