+855 16 757 168     samnob@keiladaily.com
KD Logo

កីឡា៥ប្រភេទទៀត ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 66

នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ប្រភេទកីឡា៥បន្ថែមរបស់ក្រសួងមហាផ្ទៃដែលប្រជែងបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដូចជា៖ សីដក់ តេក្វាន់ដូ ITF វាយសី តេក្វាន់ដូ WTF និង ប៉េតង់ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពី ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

នាឱកាសប្រគល់ប្រាក់រង្វាន់ ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានពាំនាំការសាកសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជូនដល់អត្តពលិកជ័យលាភីទាំង៥ប្រភេទកីឡា ដែល បានប្រឹងប្រែងប្រជែងយកស្នាដៃឆ្នើមជូនក្រសួងមហាផ្ទៃ ពីការប្រកួតកីឡាជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ដែលទើបបញ្ចប់ថ្មីៗនេះ។



ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង មានប្រសាសន៍ថា ជោគជ័យដែលអត្តពលិកទទួលបានពេលនេះ ពិតជាពុំអាចខ្វះបានឡើយនូវការយកចិត្តទុក ដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលសម្តេចតែងតែយកចិត្តទុកដាក់ និងជ្រោមជ្រែងជានិច្ច ចំពោះកីឡាករ កីឡាការិនី ដែលទាំងនេះ គឺជាចំណែក ដ៏ធំធេងមួយក្នុងការចូលរួមអភិវឌ្ឍវិស័យកីឡានៅកម្ពុជា។



ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង ក៏បានក្រើនរំលឹកដល់កីឡាករ កីឡាការិនីទាំង៥ប្រភេទ ក៏ដូចជាអត្តពលិកផ្សេងទៀត ត្រូវបន្តប្រឹងប្រែងហ្វឹកហាត់ គោរពវិន័យ ដើម្បីត្រៀមខ្លួនប្រជែងយកមេដាយឱ្យបានកាន់តែច្រើនបន្ថែមទៀតក្នុងការប្រកួតកីឡាជាតិលើកទី៣ នាពាក់កណ្តាលឆ្នាំ២០២១ខាងមុខនេះ។ ជាពិសេសត្រូវតៀមខ្លួនប្រជែងយកកៅអីជម្រើសជាតិ ដើម្បីត្រៀមចេញប្រកួតលើឆាកអន្តរជាតិ ដូចជាស៊ីហ្គេមលើកទី៣១ នៅវៀតណាម ចុងឆ្នាំ២០២១នេះជាដើម។

ចំពោះមេដាយដែលប្រភេទកីឡានីមួយៗប្រជែងបានដូចជា៖

-សីដក់ មេដាយមាស៣គ្រឿង ទទួលបានប្រាក់រង្វាន់សរុប១លាន៥សែនរៀល

-តាក្វាន់ដូ ITF មេដាយសរុប១២គ្រឿង មាស៨ ប្រាក់២ និងសំរឹទ្ធ២ ទទួលបានប្រាករង្វាន់សរុប៤លាន៤សែនរៀល

-វាយសី មេដាយសរុប០៦គ្រឿង មាស៥ ប្រាក់១ ទទួលបានប្រាក់រង្វាន់សរុប២លាន៤សែនរៀល

-តេក្វាន់ដូ WTF មេដាយមាស០៤គ្រឿង ទទួលបានប្រាក់រង្វាន់សរុប១លាន៥សែនរៀល

-ប៉េតង់ មេដាយសរុប១២គ្រឿង ប្រាក់៤ និងសំរឹទ្ធ៨ ទទួលបានប្រាករង្វាន់សរុប២លាន៩សែនរៀល៦ម៉ឺនរៀល

ក្រៅពីផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តដល់អ្នកឈ្នះមេដាយពីការប្រកួតជើងឯកថ្នាកជាតិ ឯកឧត្តម បណ្ឌិត ជា ប៊ុនហេង ក៏បានឧបត្ថម្ភដល់គ្រូបង្វឹក និងប្រតិភូដឹកនាំក្រុមចេញប្រកួតម្នាក់ៗ១០ម៉ឺនរៀលផងដែរ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖