+855 16 757 168     samnob@keiladaily.com
KD Logo

ការប្រកួតកីឡាវាយកូនបាល់ជើងឯកថ្នាក់ជាតិបានចាប់ផ្តើម

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 108

ការប្រកួតកីឡាវាយកូនបាល់កម្ពុជាជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២០ នៅទីលាននៃពហុកីឡដ្ឋានជាតិអូឡាំពិក បានចាប់ផ្ដើមហើយកាលពីថ្ងៃទី៧ម្សិលមិញ ហើយគ្រោងនឹងបញ្ចប់នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១។

លោក ជា ពៅ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនបាល់កម្ពុជាបានប្រាប់ថា ការប្រកួតឆ្នាំនេះ មានកីឡាករ-កីឡាការិនីចូលរួមចំនួន៤៨នាក់ ក្នុងនោះកីឡាករ៤៤នាក់ និងកីឡាការិនី៤នាក់មកពី១០រាជធានី-ខេត្ត រួមមានក្លឹបខេមរភូមិន្ទ ក្លឹបឌីវេនខូ ក្លឹបខេត្តបាត់ដំបង ក្លឹបខេត្តសៀមរាប ក្លឹបអង្គការអរុណរះ ក្លឹបសុខារិទ្ធ ក្លឹបខេត្តកែប ក្លឹបកណ្តាល ក្លឹបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្លឹបខេត្តព្រះវិហារ។



សម្រាប់អ្នកដែលប្រជែងបានជើងឯកក្នុងព្រឹត្តិការណ៍នេះ នឹងក្លាយជាកីឡាករ កីឡាការិនីជម្រើសជាតិ ហើយនិង ក្លាយជាបេក្ខជន សម្រាប់ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ នេះជាការប្រកួតដោយប្រើប្រាស់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡា។ វិញ្ញាសា ដែលដាក់ឲ្យប្រកួតប្រជែងមានចំនួន៤រួមមាន វិញ្ញាសាវាយឯកត្តជនបុរស ១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជននារី ១នាក់ទល់១នាក់ វិញ្ញាសាវាយឯកត្តជនអាយុក្រោម១៨ឆ្នាំ ១នាក់ទល់១នាក់ និងវិញ្ញាសាវាយគូ។



សូមបញ្ជាក់ថា សម្រាប់ប្រភេទកីឡាវាយកូនបាល់ គឺជាប្រភេទកីឡាដ៏មានសក្ដានុពលមួយ ដែលកម្ពុជាតែងតែដណ្ដើមបានមេដាយនៅក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម មិនតែប៉ុណ្ណោះកីឡាវាយកូនបាល់កម្ពុជា បានរក្សាវត្តមាននៅក្នុងព្រឹត្តិការណ៍ Davis-Cup ជាច្រើនឆ្នាំមកហើយ៕

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖